Loading...

មេត្តាជួយស៊ែរឲ្យរឹតតែល្បីថែមទៀតផង! មាននរណាគេចង់សាកអត់ ពងទាកូនស្រែរនោង ដែលលក់បាន១ថ្ងៃ ១០ម៉ឺនគ្រាប់ រកចំណូលបានជាង១ម៉ឺនដុល្លារ

Loading...
យោងតាម Facebook របស់ Sr. Minister Sarun Chan កាលពីម្សិលមិញគាត់បានរៀបរាប់អំពីពងទាកូនស្រែរនោងដែលមានរស់ជាតិឆ្ងាញ់ ហើយក្នុងនោះមានន័យខ្លឹមសារថា៖ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គាំទ្រសកម្មភាពផលិតផលនៅតាមមូលដ្ឋានប្រកបដោយគុណភាព និងសោភណភាព ក្នុងការបង្កើតចំណូលរបស់ប្រជាពលរដ្ឋ។


ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ខេត្តតាកែវ មានកិត្តិយសធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦ ដោយមានការចូលរួមពីមន្ត្រីក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ និងតំណាងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តកណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ។


ក្រោមការរៀបចំដោយយកចិត្តទុកដាក់ពីគណៈកម្មាធិការខេត្តជំរុញចលនាភូមិមួយផលិតផលមួយខេត្តតាកែវ ដែលដឹកនាំដោយ ឯ.ឧ អ៊ូច ភា អភិបាលរងខេត្តតាកែវ យើងបានទៅធ្វើទស្សនកិច្ចនៅសមាគមអាជីវកម្មពងទាកូនស្រែរនោង ស្ថិតក្នុងភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោក សូត សុផល(ហៅម៉ុញ) ប្រធានសមាគម បានស្វាគមន៍យើងខ្ញុំជាភ្ញៀវយ៉ាងរាក់ទាក់ដោយអោយយើងភ្លក្សរសជាតិជាបឋមនូវពងទាកូនក្តៅៗ ដែលជាផលិតផលមួយកំពុងល្បីល្បាញហើយត្រូវបានភ្ញាស់ចេញពីស្នាដៃកសិករពិតៗនៅក្នុងភូមិនេះ។


លោកប្រធានបានមានប្រសាសន៍យ៉ាងញញឹមនិងស្រស់ស្រាយថា សមាគមពងទាកូនស្រែរនោងបានបង្កើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ក្រោមការសិក្សា ស្រាវជ្រាវនិងរៀបចំបង្កើតដោយក្រសួងពាណិជ្ជកម្ម ហើយចាប់ពីពេលបង្កើតមក សមាគមបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សមាជិក ជាមួយនិងការភ្ញាស់ពងទាកូនកាន់តែច្រើន ការជួយរកទីផ្សារ ការរក្សានូវតម្លៃកើនឡើង ហើយសមាគមរក្សាបាននូវសាមគ្គីភាព និងទទួលខុសត្រូវកាន់តែខ្ពស់នូវការរក្សាគុណភាព ជាពងទាកូនស្រែពិតៗ មិនមានការក្លែងបន្លំនៅលើទីផ្សារ។


តាម៉ុយ បានបញ្ជាក់ទៀតថា នៅភូមិសាមគ្គីមាន ឡ សំរាប់ភ្ញាស់ចំនួន១៩ឡ ក្នុងមួយឡៗ អាចផ្ទុកបានចំនួន១០ម៉ុឺនកូន។ បច្ចុប្បន្ននេះពងទាស្រែរនោង លក់ទូទាំងប្រទេស លើកលែងតែខេត្ត៤ គឺព្រៃវែង ស្វាយរៀង រតនគិរី មណ្ឌលគិរី ហើយលក់បាន១០មុឺនពងទាក្នុង១ថ្ងៃ ដោយចែកជាពងទាសាបចំនួន៤មុឺន ពងទាកូនចំនួន៦មុឺន កូនទាពី៣ពាន់ទៅ៥ពាន់ក្បាល ។ ឆ្លើយតបនឹងសំនួររបស់ប្រតិភូយើងពីគុណភាពពងទាកូនស្រែរនោងខុសប្លែកពីកន្លែងដទៃដោយរសជាតិឆ្ងាញ់ ទាចិញ្ចឹមជាលក្ខណៈធម្មជាតិសុទ្ធសាធ (សុីស្រូវ មានទឹកលេង ) មិនឆ្អាប ខ្នើយ(ផ្នែកសក្នុងពងទា) មិនរឹង គ្រប់ថ្ងៃ១៩ថ្ងៃ ហើយលក់ក្នុងតម្លៃ៤៥០រៀល ទៅ៥៥០រៀល ក្នុងពងទាមួយ។


អស់សំនួរ តាម៉ុញ បានសំនូមពរអោយគណៈប្រតិភូជួយផ្សព្វផ្សាយដើម្បីរកទីផ្សារអោយកាន់តែទូលំទូលាយ និងកុំអោយមានពងទានាំចូលពីក្រៅដែលលក់តម្លៃទាបជាងពងទាខ្មែរធ្វើអោយកសិករផលិតពងទាកូនបង្ខំចិត្តលក់តាមតម្លៃទីផ្សារ ដែលមិនធានាគុណភាព ហើយចុងក្រោយកសិករបង្ខំចិត្តបិទឡភ្ញាស់ (ពីមុននៅក្នុងភូមិនេះមានឡរហូត៤០ បច្ចុប្បន្ននៅសល់តែ១៩) 


បន្ទាប់មក តាម៉ុយ បាននាំយើងទស្សនាទាទើបកើតបានមួយយប់ មួយថ្ងៃ ឡភ្ញាស់ពងទា ... យើងខ្ញុំបានលាបងប្រធានសមាគមនិងភរិយាដោយចងចាំនូវរសជាតិពងទាស្រែរនោងដ៏ល្បីល្បាញនេះ និងជូនពរដល់សមាគមកាន់តែរកសុីមានបានដើម្បីប្រជាជនម្នាក់ៗមានចំណូលកាន់តែខ្ពស់ សមាគមកាន់តែមានមោទនភាពចំពេាះភូមិរបស់ខ្លួន និងកាន់ែតជំរុញផលិតកម្មជាទំនិញនិងសេវាកម្មនានាកាន់តែមានប្រសិទ្ធភាព៕