Loading...

ដោយសារតែហេតុផលស្ទើរមិនគួរឲ្យជឿទាំងពីរនេះសោះ ទើបធ្វើឲ្យក្រុមហ៊ុន Arakawa ហ៊ានទិញ អគារប៊ូឌីង រហូតដល់តំលៃ ៣៦០០$ ក្នុង១ម៉ែត្រការ៉េ

Loading...
​(ភ្នំពេញ)៖ ក្រុមហ៊ុន​ Arakawa Co, Ltd​ បាន​ចំណាយ​ប្រាក់​រហូតដល់​ជិត​២៤​លាន​ដុល្លារ ដើម្បី​ទូទាត់​ជាមួយ​អ្នករស់នៅ​អាគារ​បូ​ឌី​ញ​ស ជា​សំណង​មួយ​ដែល​អ្នកជំនាញ​ក្នុង​វិស័យ​អចលនវត្ថុ​ហៅថា “​សំណាង​”​។​


​លោក​សេង ឡូត​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២៩ កក្កដា​នេះ​ថា ប្រសិនជា​គិតពី​ទំហំ​ដី និង​តំលៃ​នៃ​ការចំណាយ​លើ​ការទិញ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​អាគារ​ប៊ូ​ឌី​ញ​ស គឺ​តំលៃ​ដី​នៅ​ទីនោះ​មាន​តំលៃ​រហូតដល់​៣.៦០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​គ្មាន​អ្នកវិនិយោគ​ណា​ហ៊ាន​វិនិយោគ​ឡើយ​។​លោក​បន្តថា ប្រធាន​ក្រុមហ៊ុន ​Arakawa មិន​គិតពី​ប្រាក់ចំណេញ​ទេ គាត់​ស្រលាញ់​ឯកឧត្តម​ជា សុផារ៉ា​ទើប​សម្រេចចិត្ត​វិនិយោគ និង​ផ្តល់​សំណង​ក្នុង​តំលៃ​ដ៏​ខ្ពស់​នេះ​។​


​លោក​បន្តថា “​គាត់​ចង់ទុក​កេ​រ្ត៍​ឈ្មោះ​នៅ​កម្ពុជា ព្រោះ​គាត់​ខ្លាច​អាគារ​នេះ​បាក់ នាំ​ឲ្យ​ប្រជាជន​រស់នៅ​អាគារ​នេះ​ស្លាប់ គឺ​គាត់​អាណិត​ប្រជាជន​ខ្មែរ​”​។​

​លោក​សេង ឡូត​បាន​បន្តថា រហូតមកទល់​ពេលនេះ ក្រុមហ៊ុន​កំពុង​សិក្សា ឡើងវិញ​ពី​គំរោង​សាងសង់​អាគារ​ថ្មី​ថា ត្រូវមាន​សេវាកម្ម​អ្វីខ្លះ ដើម្បី​អាច​ទាញយក​ប្រាក់​ត្រឡប់​មកវិញ​។​


​ទំហំ​ដី​ជាក់ស្តែង​នៃ​អាគារ​ប៊ូ​ឌី​ញ ស មាន​ទំហំ​ត្រឹមតែ​៦៥៣២​ម៉ែត្រការ៉េ​ប៉ុណ្ណោះ​។​

​លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ប្រជាជន​ដែល​រស់នៅ​អាគារ​ប៊ូ​ឌី​ញ ហើយ​អាច​លក់​ផ្ទះ​ក្នុង​តំលៃ​បែបនេះ គឺជា​សំណាង​ហើយ ព្រោះ​បើ​គុណ​នឹង​តំលៃ​ដី និង​ទំហំ​សំណង​ដី​នៅ​ទីតាំង​នេះ មាន​តំលៃ​ខ្ពស់​ណាស់ បើ​អ្នកវិនិយោគ​ចិន​គេ​មិន​ទិញ​នោះទេ ព្រោះ​វា​មានរឿង​ច្រើន​។​លោក​បន្តថា ដី​នៅ​តំបន់​នេះ អាច​ពិបាក​ក្នុងការ​សាងសង់​អាគារ​កំពស់​ខ្ពស់ ព្រោះ​វា​ស្ថិត​នៅជាប់​ស្ថានទូត​រុស្ស៊ី ដែល​អាច​ក្រសួងការបរទេស​ហាមឃាត់ ទោះជា​ក្រសួង​ដែនដី​អនុ​ញ្ញា​ត្ត​ឲ្យ​សាងសង់​ខ្ពស់​ក្តី​។​


​លោក​បន្តថា “​ដំណោះស្រាយ​លើ​អាគារ​នេះ ជា​ស្នាដៃ​ល្អ​មួយ​របស់​ទេសរដ្ឋមន្ត្រី​ក្រសួង​ដែនដី​ហើយ និង​ជា​សំណាង​ដ៏​ធំ​របស់​ប្រជាជន​រស់នៅ​អាគារ​នេះ​”៕






ប្រភព៖ www.rasmeinews.com