Loading...

ដង្កូវ​ជាង​ 80ក្បាលក្នុងច្រមុះ ត្រូវគ្រូពេទ្យយកចេញបានសម្រេច! អ្នកមានជំងឺធំក្លិច្រមុះ ពេលគេងថ្ងៃ គួរប្រុងប្រយ័ត្នសត្វរុយពងដាក់ សូមជួយ Share ម្នាក់១ផងដើម្បីកុំអោយកើតមានដូចនេះ (មានវីដេអូ)

Loading...
ពិតជាគួរឲ្យខ្លាចណាស់ចំពោះដង្កូវនៅក្នុងច្រមុះដោយមានអ្នកមួយចំនួនមិនដឹងថាវាកើតមកពីអ្វី ជាក់ស្តែងនាងពេលថ្មីៗនេះមាន Facebook បរទេសមួយទើបបានបង្ហោះវីដេអូដែលបានបង្ហាញពីសត្វដង្កូវជាច្រើនក្នុងរន្ធច្រមុះទំាងសងខាង នេះមិនមែនជារឿងលេងសើចទេ ព្រោះបើសិនជាយើងមិនប្រយ័ត្នវានឹងអាចកើតបែបនេះជាក់ជាមិនខាន ចំណែកឯរឿងរ៉ាវដូចនេះក៏បានកើតឡើងក្នុងប្រទេសកម្ពុជាយើងផងដែរកាលពីជាង៥ខែមុននេះ ដោយមានដង្កូវ​ជាង​៨០​ក្បាល​រស់នៅ​ក្នុង​ច្រមុះ ដែលមានដំណើររឿងដូចខាងក្រោម។


ដង្កូវ​ប្រមាណ​ជាង​៨០​ក្បាល បាន​រស់នៅ​ក្នុង​ច្រមុះ​របស់​បុរស​ម្នាក់​ដែល​រស់នៅ​ក្នុង​ក្រុង​កំពង់ចាម និង​កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ចាប់​យក​ចេញ និង​ព្យាបាល​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថ្មី​ៗ​នេះ ។

បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុ​ង នរិន្ទ ជា​អនុប្រធាន​ត្រចៀក ច្រមុះ បំពង់ក E3 (​អគារ​ទី​៣) និង​ជា​សមាជិក​សហគមន៍ ត្រចៀក ច្រមុះ បំពង់ក ក្បាល កម្ពុជា បាន​រៀបរាប់​ឱ្យ​ដឹង​ថា នេះ​ជាករណី​ទី​៣​ហើយ ដែល​លោក​បាន​ជួប​ប្រទះ​សត្វ​ដង្កូវ​រស់នៅ​ក្នុង​ត្រចៀក និង​ច្រមុះ​របស់​អ្នកជំងឺ បន្ទាប់​ពី​លោក​បាន​ចេញ​បំរើ​ការងារ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ។


ករណី​ទី​៣​នេះ ជា​ករណី​ដ៏​គួរ​ឱ្យ​រន្ធត់​យ៉ាង​ខ្លាំង​សម្រាប់​អ្នកជំងឺ ព្រោះ​សត្វ​ដង្កូវ​ដែល​រស់នៅ​ក្នុង​ច្រមុះ​មាន​ច្រើន​រាប់​សិប​ក្បាល​ប្រៀប​ដូច​ជា​សំបុក​ឃ្មុំ​មិន​ទាន់​ញាស់ ដែល​វា​បាន​រស់នៅ​ក្នុង​កោសិកា និង​រស់នៅ​ក្នុង​ច្រមុះ ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ករណី​នេះ​បាន​កើត​មាន​ឡើង​ចំពោះ​បុរស​អាយុ​២៦​ឆ្នាំ​មុខរបរ​ជា​កសិករ រស់នៅ​ក្រុង​កំពង់ចាម ស្រុក​ចំការលើ ឃុំ​វាល ។ មូលហេតុ​ដែល​មាន​ដង្កូវ​ក្នុង​ច្រមុះ​ដ៏​សន្ធឹកសន្ធាប់​បែប​នេះ គឺ​ដោយសារ​តែ​អ្នកជំងឺ​មាន​ជំងឺ​រលាក​ច្រមុះ​រ៉ាំ​រ៉ៃ និង​ត្រូវ​បាន​សត្វ​រុយ​ពង​ទំលាក់​ចូល​ក្នុង​ច្រមុះ ដោយ​មិនដឹង​ខ្លួន ពោល​គឺ​កំពុង​ដេក​លង់លក់​នៅ​ពេល​ថ្ងៃ។


អ្នកជំងឺ​ដែល​កើត​មាន​ជំងឺ​រលាក​ច្រមុះ​រ៉ាំ​រ៉ៃ​នេះ​មាន​រយៈពេល​ជិត​១​ឆ្នាំ និង​មិន​បាន​ធ្វើ​អ្វី​ទាំង​អស់ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ប្រពន្ធ​របស់​អ្នកជំងឺ​ក៏​មាន​អារម្មណ៍​ថា​អ្នកជំងឺ​ស្អុយ​ក្នុង​ច្រមុះ ប៉ុន្តែ​នៅ​តែ​មិន​ព្រម​មក​ព្យាបាល រហូត​ដល់​ដើមខែ​កុ​ម្ភះ​នេះ អ្នកជំងឺ​ស្រាប់តែ​មាន​អាការ​ឈឺក្បាល​ខ្លាំង មាន​ឈាម​ច្រមុះ ក្អក​មក​មាន​ឈាម ហូប​អ្វី​មិន​បាន អ្នកជំងឺ​ក៏​បាន​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ។


លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ផ្នែក​ច្រមុះ​របស់​អ្នកជំងឺ​ជាមួយនឹង​ឧបករណ៍​ទំនើប​មាន​ទាំង​ថត និង​ស្តែ​នស្រាប់តែ​ឃើញ​មាន​ដង្កូវ​រាប់​សិប​ក្បាល​រស់នៅ​ក្នុង​ច្រមុះ​របស់​អ្នកជំងឺ​ដែល​សូ​ម្បី​តែ​គ្រូពេទ្យ​ក៏មានការ​ភ្ញាក់ផ្អើល ហើយ​នៅ​ថ្ងៃ​ទី​១​នោះ​គ្រូពេទ្យបាន​ធ្វើការ​លាង​សំអាត និង​ចាប់​ដង្កូវ​ចេញពី​ច្រមុះរបស់​អ្នកជំងឺ​បាន​ចំនួន​១២​ក្បាល​។ នៅ​ថ្ងៃ​ទី​២​បន្ទាប់​ពី​មានការ​ប្រជុំ និង​ពិភាក្សា​ជាមួយ​ក្រុម​ជំនាញ​រួច​មក លោក​ក៏​បាន​សំរេច​ធ្វើការ​វះកាត់​ច្រមុះ​របស់​អ្នកជំងឺ ដើម្បី​យក​ដង្កូវ​ចេញ​។


បន្ទាប់​ពី​ធ្វើការ​វះកាត់​អស់​រយៈពេល​ជិត​៤​ម៉ោង លោក​បាន​ចាប់​ដង្កូវ​ក្នុង​ច្រមុះ​របស់​អ្នកជំងឺ​បាន​រហូត​ដល់​ទៅ​៥៧​ក្បាល ហើយ​នៅ​ថ្ងៃ​ទី​៣ លោក​ក៏​បាន​ចាប់​ដង្កូវ​ចេញ​បាន​១០​ក្បាល​បន្ថែម​ទៀត ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ពេល​នេះ​អ្នកជំងឺ​មាន​សភាព​ធូរស្បើយ​ច្រើន ហើយ​ចំពោះ​ដង្កូវ​គឺ​នៅ​តែ​មាន​ទៀត ដោយ​ដង្កូវ​ទាំងនោះ​បាន​រស់នៅ​ក្នុង​កោសិកា​របស់​អ្នកជំងឺដែល​ជា​ផលវិបាក​មិន​អាច​ចាប់​បាន តែ​មន្ទីរពេទ្យ​គឺ​មាន​ថ្នាំ​សំលាប់​ពពួក​ដង្កូវ​ទាំងនោះ​ឱ្យ​អស់ និង​ព្យាបាល​ឱ្យ​អ្នកជំងឺ​ជា​សះស្បើយ​ទើប​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បាន ។


លោក​វេជ្ជបណ្ឌិត​ក៏​បាន​ផ្តល់​អនុសាសន៍​បន្ថែម​ទៀត ដើម្បី​ការពារ​និង​ចៀសវាង​កើត​មាន​ដង្កូវ​ក្នុង​ច្រមុះ ដោយ​លោក​អ្នក​គួរតែ​អនុវត្តន៍​តាម​វិធី​ខាងក្រោម​នេះ​មាន​ដូច​ជា ៖

-​ ត្រូវ​តែ​មាន​អនាម័យ​ជា​និច្ច និង​ត្រូវ​លាងដៃ​ជើង ខ្លួនប្រាណ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ស្អាត ដើម្បី​ការពារ​កុំឱ្យ​មាន​ពង​ដង្កូវ​ទាំងនោះ​នៅ​ជាប់​ខ្លូ​ន​ប្រាណ និង​ដៃជើង ។
- ​ចំណីអាហារ​ប្រចាំ​ថ្ងៃ​គួរតែ​ធ្វើការ​លាង​សំអាត​ឱ្យ​បាន​ស្អាត​មុន​ពេល​ទទួលទាន ។
- ​រាល់ពេល​ដែល​មាន​សញ្ញា​ដូច​ជា តឹង​ច្រមុះ ឈឺក្បាល​ខ្លាំង ពិបាក​ដកដង្ហើម​(​ថប់​ក្នុង​ច្រមុះ​)​ស្អុយ​ក្នុង​ច្រមុះ ឬ​មាន​ឈាម​ទៀត​នោះ​គួរតែ​ប្រញាប់​មក​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ។


- ​រាល់ពេល​ដែល​មាន​ដំបៅ ត្រូវ​ចេះ​ការពារ​កុំឱ្យ​រុយ​រោម និង​ត្រូវ​តែ​មក​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ព្យាបាល និង​បិទមុខ​ដំបៅ​មិន​ឱ្យ​សត្វ​រុយ​ពង​ដាក់​បាន ។
- ​ចំពោះ​ឪពុក​ម្តាយ​ដែល​មានកូន​តូច​ៗ​ហើយ​មាន​បញ្ហា​ដូច​ជា​រលាក​ច្រមុះ មាន​ហៀរ​សំបោរ ត្រូវ​ចេះ​មាន​អនាម័យ​ល្អ និង​ការពារ​កុំឱ្យ​សត្វ​រុយ​ពង​ដាក់​នាំ​ឱ្យ​កើត​មាន​ដង្កូវ ៕