Loading...

មិនដល់២ម៉ោងផងមានអ្នកស៊ែរដល់ទៅ 44,908 ទៅហើយ! ផ្អើលឆាក The Voice Kids Cambodia ក្នុងសប្តាហ៍ទី២នេះ ដោយសារតែកុមារា ពេជ្រ ថៃ...

Loading...
កុមារាមាឌតូចសម្លេងដ៏អស្ចារ្យម្នាក់នេះបានធ្វើឲ្យអ្នកទស្សនាមិនថានៅក្នុងឆាក រឺក្រៅឆាកទេមានការភ្ញាក់ផ្អើលនូវសម្លេងរបស់កុមារាម្នាក់នេះជាខ្លាំង មិនតែប៉ុណ្ណោះកៅអី៣របស់របស់គណៈកម្មាការបានបង្វិលមករកគាត់ជាមួយការពេញចិត្តជាខ្លាំងដែលនឹកស្មានមិនដល់នៅពេលដែលបានឃើញមុខកុមារានេះថាមាឌមិនសមនឹងសម្លេងដ៏ល្អនេះសោះ។


ក្នុងនោះផងដែររឿងដែលនឹកស្មានមិនដល់មួយទៀតនោះគឺគ្រាន់តែក្នុងរយះពេលមិនដល់២ម៉ោងផងមានអ្នកស៊ែរដល់ទៅ 44,908 ព្រមជាមួយអ្នកទស្សនា 33,6000 ឯណោះដែលនេះជាចំនួនមួយដែលគួរឲ្យកត់សំគាល់ជាខ្លាំង ហើយមូលហេតុដែលធ្វើឲ្យកុមារាម្នាក់នេះលេចធ្លោខ្លាំងនោះគឺដោយសារទឹកដមសំនៀង កាយវិការ ភាពបត់បែន ជាពិសេសស្នាមញញឹមដ៏ស្រស់ស្អាត នេះបើតាមការ comment ជាង២ពាន់បានបញ្ជាក់ប្រាប់។


ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia វគ្គ Blind Auditions នេះជាសប្ដាហ៍ទី 2 ហើយ​ ដែលច្រៀងដោយកុមារាឈ្មោះ ពេជ្រ ថៃ អាយុ 12ឆ្នាំ មកពីខេត្តបាត់ដំបង ព្រមជាមួយការលើកយកបទមរតកដើមរបស់លោកសិុន ស៊ីសាមុត ក្រោមចំណងជើងថា បាត់ដំបងបណ្ដូលចិត្ត៕