Loading...

ហេតុអ្វីក្នុងបន្ទប់នេះបែរជាមានរូបគេ មិនមែនបងទៅវិញ! ខ្ញុំខំធ្វើការសន្សំលុយ2-3ឆ្នាំដើម្បីរៀបកាជាមួយនាង តែចុងក្រោយនាងបែរជាធ្វើឲ្យខ្ញុំចុកចាប់……

Loading...
រឿងរ៉ាវមួយដែលកំពុងល្បីល្បាញពេញប្រទេសថៃដោយបុរសម្នាក់បានសរសេរសារមួយបង្ហាញពីការឈឺចាប់របស់ខ្លួនប្រាប់ទៅអោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុុកបានដឹង ដោយសរសេរថា… ខ្ញុំបានខំធ្វើការជារៀងរាល់ថ្ងៃជិត 3ឆ្នាំហើយខំធ្វើណាស់មិនហានសំរាកទេដើម្បីយកលុយមករៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ ហើយខ្ញុំមិនអោយនាងធ្វើអ្វីទេ ហេតុតែស្រលាញ់ចង់បានអី បានហ្នឹងទិញអោយរហូត ព្រោះចង់ឃើញស្នាមញញឹមរបស់នាង។


តែថ្ងៃនេះក្ដីស្រម៉ៃរបស់ខ្ញុំត្រូវរលាយសូន្យដោយសារមនុស្សដែលខ្ញុំទុកចិត្តនឹងចង់យកនាងធ្វើជាប្រពន្ធបែរជាធ្វើបាបចិត្តខ្ញុំ ។ ខ្ញុំស្រលាញ់គ្នា3ឆ្នាំហើយលុយក៏សន្សំជិតគ្រប់ តែនាងបែរជាលួចទៅដេកជាមួយប្រុសថ្មីក្នុងផ្ទះសំណាក់ដែលទើបស្គាល់គ្នាបានមួយខែទៅវិញ អូខេអូនយកគេចុះ លុយដែលបងសន្សំបានទុករកសុីបន្តដើម្បីអនាគតវិញល្អជាង ហើយសូមផ្ដាំទៅអាប្រុសមុខក្រាស់នឹងផង ឯងដឹងថាយើងជាសង្សានឹងគ្នាហើយមិចក៏ឯងមកជ្រែកទៀត ថ្ងៃនេះនាងធ្វើបាបចិត្តខ្ញុំ ថ្ងៃស្អែកនាងនឹងធ្វើបាបចិត្តឯងជាមិនខាន ត្រៀមខ្លួនចុះអាពៅ លុយដែលបងសន្សំបានដែលទុកដណ្ដឹងអូននោះ បងនឹងយកទៅធ្វើអីក៏បានដែរ បាយៗ ដេកតទៀតចុះ។