Loading...

ប្រពន្ធខ្ញុំគាត់អត់ធ្វើការអីទេ នាងជាមេផ្ទះ! តែពេលអានចប់បានដឹងថាគាត់ធ្វើអីគេហើយ ​(សូមជួយ Share ផងបើអ្នកគិតថាស្ត្រីពិតជាមានការងារច្រើនបែបនេះមែន)

Loading...
ខាងក្រោមនេះជាការសន្ទនារវាងបុរសជាស្វាមីម្នាក់ជាមួយអ្នកឯកទេស ដែលមានសំនួរជាច្រើនទាក់ទងភរិយារបស់គាត់។ ជាការពិតណាាស់ពេលដែលនរណាម្នាក់ដែលគ្រាន់តែលឺពាក្យមួយម៉ាត់ដោយមិនបានពិចារណាដឹតដល់នោះ អ្នកប្រាកដជាវាយតម្លៃថាវា អញ្ចឹងមែន។


ជាក់ស្តែងដូចជាស្ត្រីម្នាក់នេះអញ្ជឹងគាត់ធ្វើការងារផ្ទះសព្វគ្រប់បែបយ៉ាងពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានការសម្រាក់សូម្បីតែមួយថ្ងៃ តែជាក់ស្តែងការមើលឃើញរបស់ប្តីវាហាក់បីដូចជាតូចណាស់ដោយគាត់ប្រើពាក្យប៉ុន្មានម៉ាត់ថា នាងអត់ធ្វើការអីទេ នាងជាមេផ្ទះ។ វាពិតជាគួរឲ្យអាណិតស្ត្រីណាស់បើសិនជាលឺពាក្យនេះ ហើយរឹតតែលែងមានកំលាំងធ្វើការទៀត ព្រោះពាក្យទាំងនេះពិតជាមិនស័ក្កសមនូវអ្វីដែលនាងកំពុងធ្វើសព្វថ្ងៃទេ ដូចនេះកុំឲ្យខាតពេលសូមទៅស្តាប់ការសន្ទនាដូចខាងក្រោមនេះ អ្នកប្រាកដជាយល់ច្បាស់តែម្តង៖


ឯកទេសៈលោកធ្វើការអី?
ស្វាមីៈខ្ញុំធ្វើការក្រុមហ៊ុន
ឯកទេសៈចុះភរិយាលោក?
ស្វាមីៈនាងអត់ធ្វើការអីទេ នាងជាមេផ្ទះ
ឯកទេសៈអ្នកណាជាអ្នកធ្វើម្ហូបអោយអ្នកញាំុ?


ស្វាមីៈភរិយាខ្ញុំនាងជាអ្នកធ្វើ ព្រោះនាងអត់ធ្វើការ
ឯកទេសៈភរិយាលោកក្រោកពីដំណេកនៅម៉ោងប៉ុន្មាន?
ស្វាមីៈនាងក្រោកពីព្រឹកព្រលឹម ព្រោះនាងត្រូវជូតសម្អាតផ្ទះ និងរៀបចំបាយទឹកអោយកូនៗ បន្ទាប់មកនាងជូនកូនៗទៅសាលា ព្រោះនាងអត់ធ្វើការ
ឯកទេសៈក្រោយពីជូនកូនទៅសាលាហើយតើនាងធ្វើអីទៀត?
ស្វាមីៈនាងទៅផ្សារទិញម្ហូប ហើយមកផ្ទះចូលចង្រ្កានដាំបាយធ្វើម្ហូប ក្រែងលោកដឹងហើយថានាងអត់ធ្វើការអី


ឯកទេសៈពេលល្ងាចត្រឡប់មកពីធ្វើការវិញតើលោកធ្វើអីដែរ?
ស្វាមីៈខ្ញុំសំរាក ព្រោះខ្ញុំហត់ពីការងារពេញមួយថ្ងៃ
ឯកទេសៈចុះភរិយាលោកធ្វើអី?
ស្វាមីៈនាងចូលចង្រ្កានធ្វើម្ហូប រៀបចំបាយទឹក លាងចាន បោសជូតផ្ទះ អុតខោអាវ មុជទឹកអោយកូន ហើយរៀបចំអោយកូនគេង


ឯកទេសៈចុះហេតុអីទើបលោកថាភរិយាលោកមិនធ្វើការអី?
ស្វាមីៈ!!!!!

ពីសាច់រឿងខាងលើនេះ អ្នកគិតថាតើអ្នកណាធ្វើការច្រើនជាង?

ការងារប្រចាំថ្ងៃរបស់ភរិយាអ្នក ចាប់ផ្តើមតាំងពីព្រលឹម រហូតដល់យប់ នេះឬដែលហៅថា មិនធ្វើការអីនោះ?


ផ្ញើរជូនមនុស្សស្រីដែលជាមេផ្ទះគ្រប់គ្នា
ដើម្បីបង្កើតស្នាមញញឹមដល់ពួកគាត់ ហើយផ្ញើរជូនមនុស្សប្រុសគ្រប់គ្នា ដើម្បីអោយគេបាន យល់ដឹងពីតម្លៃរបស់មនុស្សស្រីផង។