Loading...

មហាសេដ្ឋីចិន លោក Jack Ma ដាក់មួយម៉ាត់នេះចំអ្នកចង់ក្លាយជាសហគ្រិនវ័យក្មេងទាំងអស់ម៉ង

Loading...
មហាសេដ្ឋីចិន លោក Jack Ma បាន​ផ្តល់ដំបូនា្មនទៅដល់យុវជន យុវនារីថា៖ “បើចង់បើក​អាជីវកម្មផ្ទាល់ខ្លួនឲ្យ​ជោគជ័យ កុំធ្វើដើម្បីតែលុយ ត្រូវតែរៀនរកដំណោះស្រាយ” ​។


លោក Jack Ma ចង់សង្កត់ធ្ងន់ថា​ ដើម្បីជៀសវាងនូវហានិភ័យ ដែលនឹងអាចកើតមានឡើង នៅពេលពួកគេបើកអាជីវកម្មផ្ទាល់ខ្លួន យុវជនដែលចង់ក្លាយជាសហគ្រិនវ័យក្មេងទាំងអស់ គួរណាស់ត្រូវតែរៀនរកដំណោះស្រាយឲ្យបានល្អជាមុនសិន។


ពោលគឺ ​ពួកគេត្រូវចេះស្វែករកបទពិសោធន៍ណាមួយ ឲ្យសមស្របទៅនឹងគោល​ដៅអាជីវកម្ម ដែលពួកគេចង់ធ្វើ ហើយត្រូវរៀន​រកតិចនិកនៃដំណោះស្រាយ ជាមួយក្រុមការងារ ជាពិសេសចៅហ្វាយរបស់ពួកគេតែម្តង។


ត្រង់ចំនុចនេះ លោក Jack Ma ធ្លាប់បានលើកឡើងថា៖ បើចង់បំពេញក្តីសុបិននៃភាពជោគជ័យក្នុង ការងាររបស់លោកអ្នក លោកអ្នក​គួរតែដាក់ពាក្យធ្វើការក្នុងស្ថាប័នតូចៗ ហើយមានមេដឹកនាំឆ្នើម ព្រោះនៅពេលដែលលោកអ្នក​ទៅធ្វើការក្នុងស្ថានភាពទាំងនេះ អាចឲ្យលោកអ្នក​មានឱកាសរៀនច្រើន ហើយឱកាសនៃការកសាងសមត្ថភាពរបស់ខ្លួនក៏មានច្រើនដែរ។


ជារួម អាជីវកម្មជោគជ័យ មិនមែនសំលឹងមើលឃើញតែការចំណេញនោះទេ ព្រោះវាអាចនឹងមិនមានស្ថេរភាពយូរអង្វែង។​ ក៏ប៉ុន្តែ បើសិនជាលោកអ្នក ជាសហគ្រិនពូកែមើលឃើញបញ្ហា ប្រែក្លាយទៅជាឱកាស ដោយអាចមានលទ្ធភាពដោះស្រាយរាល់បញ្ហា នោះដំណើរការអាជីវកម្មរបស់លោកអ្នក នឹងមិនមានអ្វីជាឧបសគ្គទៀតឡើយ៕