Loading...

អត្ថប្រយោជន៌​នៃ​ការ​ម៉ាស្សា​ប្រេង​លើ​ដង​ខ្លួន (Body Oil Massage)

Loading...
ការម៉ាស្សា គឺ ជា វិធី ក្នុង ការ ធ្វើ អោយ ដង ខ្លួន មាន ប្រតិកម្ម ជះត្រឡប់ បានល្អ ធ្វើ អោយ អារម្មណ៌ធូរស្រាល ពីភាព តានតឹង ធ្វើ អោយ ប្រព័ន្ធ សរសៃ ឈាម មាន ដំណើរការ ល្អ ជាដើម ..។ អ្នក ឯកទេស បានណែនាំថា យ៉ាងហោចណាស់ អ្នក ត្រូវ ម៉ាស្សាដង ខ្លួន អោយ បាន ម្តង ក្នុង មួយសប្តាហ៌ ជាពិសេស គឺ ការ ម៉ាស្សាប្រេង ។

ម៉ាស្សា ប្រេង គឺ ជា វិធីម្យ៉ាង ទៀត ដែលធ្វើ អោយ ស្បែក របស់ យើង មាន ភាពហាប់ណែន ល្អ និងជួយ រំលាយ ខ្លាញ់ ក្រោម ស្បែក កាត់បន្ថយការ ធាត់ ដោយ កូលេស្តេរូល ធ្វើ អោយ ស្បែក មាន ភាព ភ្លឺរលោង ជាដើម ។ ប៉ុន្តែ ការម៉ាស្សា ប្រេង ត្រូវធ្វើ ឡើង ដោយអាស្រ័យ ទៅ លើ សុខភាព របស់ បុគ្គល និង ថ្លឹងថ្លែង ចំពោះ ស្ថានភាព នៃ ថាមពល របស់បុគ្គល ដើម្បីជៀសវាង ផល ប៉ះពាល់ ផ្សេង ៗ ។ 
អ្នកឯកទេស បានណែនាំថា លោកអ្នក គួរ តែ ស្វែងរក ការ ម៉ាស្សាប្រេង បែបធម្មជាតិ អោយ បាន យ៉ាង ហោចណាស់ម្តង ក្នុង មួយសប្តាហ៌ ។ តើ លោក អ្នក បាន ធ្វើហើយរឺនៅ ?