Loading...

ស្ទើរមិនគួរឲ្យជឿថា នាង​ឃ្មឹបកំពុងមានហុងស៊ុយឡើងវិញហើយ

Loading...
គិតៗខ្សែជីវិតរបស់មនុស្សពិតជាមានឡើងចុះមែន ដូចនេះហើយក៏តែងតែលឺពាក្យចាស់លោកនិយាយថា មនុស្សកុំមើលងាយមនុស្ស ម្តងគេម្តងយើងទេ ជួនពេលខ្លះអ្នកក្រទៅជាមាន ពេលខ្លះទៀតក៏ប្រែប្រួលពីមានទៅក្រក្នុងមួយពព្រិចភ្លេចប៉ុណ្ណោះ។ ជាក់ស្តែងក្នុងនោះដូចមាននាងឃ្មឹបជាគំរូអញ្ចឹង ពេលនាងអត់សូម្បីតែរកអង្ករច្រកឆ្នាំងសឹងតែមិនមានផង តែដោយសារគុណបុណ្យរបស់នាងមាន​នាយ​កុយ អនុញ្ញាត​ឲ្យ​ចូល​សម្ដែង​ក្នុង​ក្រុម​សារ​ជាថ្មី​មក អ្នក​នាង រ៉េន្ម សុធារី ហៅ ឃ្មឹប បច្ចុប្បន្ន​​កាន់តែ​មាន​​​ទីផ្សារ​សិល្បៈ​ខ្លាំង​​ឡើង​ៗ​ហើយ ដោយ​តារា​កំប្លែង​ស្រី​រូប​នេះ​ទើប​តែ​ទទួល​បាន​ការងារ​សិល្បៈ​ធំ​ៗ​ចំនួន២​ទៀត។


បច្ចុប្បន្ននេះនាងកំពុងតែទទួលបានការងារ​ធំៗ​២ ដែល​​នាង​សង្ឃឹម​ថា អាច​ជួយ​​​លើក​ប្រជាប្រិយ និង​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​បាន​ប្រសើរ​ឡើង​វិញ​នេះ ដោយមាន​ទី១នោះគឺការ​គ្រោង​ចេញ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី និង​ទី២ ទើប​តែ​បានចុះ​កុងត្រា​ថត​រឿង​១​ទៀត។


នាងបន្ថែម​ឲ្យ​ដឹង​ថាមានអ្នកឧបត្ថម្ភ (Sponsor) នៅ​ប្រទេស​អូស្ត្រាលី​បាន​ទាក់​ទង​មក​នាង ដោយ​ចង់​ជួយ​នាង​បាន​ឡើង​ទៅ​សម្ដែង​ ដើម្បី​បាន​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ ប៉ុន្តែ​ការ​ចេញ​ទៅ​នោះ មិន​​មែន​​ធ្វើ​ឡើង​ឆាប់ៗ​នេះ​ទេ គឺ​គ្រោង​ចេញ​ទៅ​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​ឯណោះ។ "គាត់​បាន​​ទូរសព្ទ​មក​សួ​រខ្ញុំ​​ថា ចង់​ជួយ​ទៅ​អូស្ត្រាលី​ហ្នឹង​បង តែ​ឥលូវ​ហ្នឹង​ខ្ញុំ​​អត់​មាន​ឯក​សារ​អី​ទាំង​អស់ ព្រោះ​កន្លង​មក​​ប៉ាស្ព័រ អត្តសញ្ញាណប័ណ្ណ ចោរ​ឆក់​បាត់​អស់​ហើយ ខ្ញុំ​កំពុង​តែ​​ធ្វើ​ឡើង​វិញ"។ 


អតីត​ប្រពន្ធ​នាយ ហុងដា ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ឲ្យ​ដឹង​ពី Sponsor ដែល​គ្រោង​ធានា​​យក​នាង​ទៅ​នោះ គ្រោង​យក​តារា​​ចំនួន៣រូប​ផ្សេង​ទៀត ក្នុង​នោះ​មាន​ដៃគូ​​កំប្លែង​​ប្រុស​​​ត្រូវ​សម្ដែង​ជា​មួយ​នាង​​ម្នាក់ និង​តារា​ចម្រៀង​​ប្រុស​ម្នាក់ ស្រី​ម្នាក់​ទៀត ប៉ុន្តែ​​អ្នក​ទាំង​នោះ ​មិន​ទាន់​ដឹង​ថា ម្ចាស់​ Sponsor គ្រោង​យក​តារា​នោះ​​ឡើយ។


ចំពោះ​ការ​ថត​ភាពយន្ត​វិញ ឃ្មឹប ទើប​​តែ​ចុះ​កុង​ត្រា​​ថត​រឿង​ភាគ​១ ​ចំណង​ជើង និង​ឈ្មោះ​ផលិតកម្ម នាង​មិន​អាច​បញ្ចេញ​បាន​ឡើយ ព្រោះ​ម្ចាស់​ផលិតកម្ម​មិន​ទាន់​ឲ្យ​បញ្ចេញ។ ខ្សែភាពយន្ត​នោះ​នាង​ថា នាង​ដើរ​តួ​ជា​អ្នក​បម្រើ​បែប​​កំប្លែង ហើយ​គ្រោង​ក្រុងពាលី​នាង​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ២០១៧ ខាង​មុខ​នេះ។


តាម​ការ​រយៈ​ការងារ​ទាំង​២ខាង​លើ នាង ឃ្មឹប រំពឹង​ថា នឹង​ជួយ​បង្កើន​ប្រជាប្រិយភាព និង​សេដ្ឋកិច្ច​គ្រួសារ​នាង​កាន់​តែ​​ប្រសើរ​ជាង​នេះ​ថែម​ទៀត​ជាក់​ជា​មិន​ខាន។ កន្លង​មក ឃ្មឹប ធ្លាប់​សម្ដែង​រឿង​បាន​៤ទៅ៥ រឿង​មក​ហើយ​ក្នុង​នោះ​មាន​ដូច​ជា រឿង ព្រះ​មហោសថ រឿង សុំ​កើត​ជា​កូន​ភ្លោះ​កូន៣ រឿង ម្ចាស់​ភូមិគ្រឹះ​លង​ផ្អើល​ភូមិ និង រឿង ខ្លាច​អី​ខ្ញុំ៕