Loading...

នំប័ុងប្រហិតសាច់គោ ដែលល្បីថា«មានរសជាតិឆ្ងាញ់ពិសេស» បើកសាខាទី២ ហើយនៅម្តុំផ្សារកណ្តាល

Loading...
គ្រាន់តែឃើញរបស់ញុាំណាប្លែកៗប្រាកដជាមនុស្សមួយចំនួនពិតជាចង់សាករបស់ថ្មីជាក់ជាមិនខាន អស់អីអស់ចុះឲ្យតែបានញុាំឆ្ងាញ់ពិតជាមានក្តីសុខក្នុងខ្លួនហើយ ពេលខ្លះគ្រាន់តែឃើញរូបថតក៏ស្រក់ទឹកមាត់ដែរ តើមែនអត់បងប្អូនទាំងឡាយដែលចូលចិត្តញុាំ?


នាពេលថ្មីៗនេះក៏មានលេចលឺព័ត៌មានរឿងកន្លែងញុាំមួយកន្លែងកំពុងតែមានភាពល្បីល្បាញខ្លាំងបើទោះបីជាគាត់លក់តាមជញ្ចើមថ្នល់ជាមួយរទះដ៏តូចមួយក៏ដោយ ដែលអ្នកមកទិញគ្រប់ស្រទាប់វណ្ណៈទាំងអស់ ជាពិសេសជិះសុទ្ធតែឡានទំនើបៗក៏ចង់សាកនំប័ុងប្រហិតសាច់គោដែរ រឺឯអ្នកខ្លះទៀតនោះតំរង់ជួរទិញតែម្តង​ នេះដោយសារតែចង់ញុាំអញ្ចឹងហើយ។


បើតាមការសាកសួរពី Post Komsan News ទៅកាន់អតិឋិជនដែលបានញុាំនោះ គឺពួកគាត់បញ្ជាក់ប្រាប់ថាសាច់គោនោះគឺសុទ្ធល្អមិនមែនលាយម្សៅទេ បូករួមទាំងទឹកជ្រលក់ផងដែរ មិនតែប៉ុណ្ណោះការលក់ដូរនេះប្រកបដោយអនាម័យខ្ពស់។ រឺឯអ្នកញុាំផ្សេងទៀតគាត់បាននិយាយថា គាត់និយាយនេះមិនមែន Promotion ទេគាត់និយាយការពិតតែម្តង ព្រោះគាត់ហូបនំបុ័ងប្រហិតសាច់គោនេះជាង២០ឆ្នាំហើយ។


សព្វថ្ងៃនេះការលក់របស់គាត់មានពីរកន្លែងហើយ

ទីតាំងទី១ ស្វាមីជាអ្នកលក់
ទល់មុខព្រលានយន្តហោះពោធិចិតុង ចូលតាមខ្លោងទ្វារវត្តតាំងក្រសាំង ចំងាយ១០ម៉ែត្រ នឹងឃើញរទះហើយ
លេខទូរសព្ទ: 098 222 909, 090 366 866, 083 999 983, 086 859 995
Facebook: rotha.pochentong


ទីតាំងទី២ ភរិយាជាអ្នកលក់
សាខាទី២ ផ្ទះលេខ93B ផ្លូវ136 កែងផ្លូវ13 ម្តុំផ្សារកណ្ដាល ជិតមាត់ទន្លេ
លេខទូរសព្ទ: 098 222 909, 086 859 995, 012 494 868, 083 999 983
Facebook: rotha.pochentong