Loading...

ចំនុចគន្លិះ​នៃ​ការបង្កើតរស​ជាតិ​​ស្នេហា​​... អ្នក​ខ្លះគិតថា​មកពី...!

Loading...
នៅក្នុងអត្ថបទមុន ខ្ញុំ​បាន​រំលឹក​លោកអ្នក​អំពីសំនួរមួយថា «ហេតុអ្វីបានជា​ស្នេហា​របស់​អ្នក​មិនសម​បំណង»? ហេតុនេះ​​អត្ថបទថ្ងៃ​នេះ​ខ្ញុំ​នឹង​បន្ថែម​លើ​អ្វី​ដែល​បានបកស្រាយ​ក្នុង​អត្ថបទមុន​នោះ​។ ព្រោះ​មនុស្ស​ជាច្រើន​ប្រាថ្នាចង់បាន​តែ​សុខ​ សុភមង្គល ប៉ុន្តែ​មនុស្ស​ទាំងនោះ​តែង​ព្យាយាម​ស្វែងរកតែទុក្ខ​មកដាក់​ខ្លួន​ ព្រោះថា ពេល​មនុស្ស​ជួប​តែរឿងទុក្ខ​ព្រួយ ទើប​មនុស្ស​ស្រេក​ឃ្លាន​សេចក្តី​សុខ​ ហើយរហូត​ដល់​បរមសុខ រឺនិព្វានសុខ​។

ប្រធានបទ​ថ្ងៃ​នេះគឹ «ចំនុច​គន្លិះ​នៃ​បង្កើតរសជាតិ​ស្នេហា​អមតៈ​..» ដែលអ្នកណា​ៗ​ក៏ប្រាថ្នាចង់បាន ចង់ពាល់ត្រូវ ចង់​ភ្លក្ស​រស់ជាតិ បើទោះជាខ្លួនគេ​គ្មានសមត្ថភាព​នឹងចាប់យក រឺ​ខ្វះលទ្ធភាព​និង​ចាប់​យក​ រឺ​បាន​មក​ហើយ​បែជា​មិនចេះថែរក្សា​។ ក្នុងទ្រឹស្តីសាសនាព្រះពុទ្ធ គ្រប់គាថា «ពាក្យប្រៀនប្រដៅ» របស់ព្រះ​ពុទ្ធ តែងតែ​មាន​មួយចំនុចសំខាន់ជាងគេ​គឺ «បញ្ញា» រឺ​ «ខ្លួនឯង» ព្រោះព្រះ​ពុទ្ធ​ចង់​ប្រាប់​អ្នករាល់គ្នាថា «អ្វីៗ​គ្រប់យ៉ាងគឺ​ផ្តើម​ចេញពីខ្លួនឯង និង​ការត្រិះរិះពិចារណា​ល្អិតល្អ​ន់​»​។ យ៉ាងណា​ម៉ិញ សេចក្តីសុខ រឺសេចក្តីទុក្ខ មានយស់ អត់យស់ មានទ្រព្យ អត់ទ្រព្យ មានស្នេហា​ស្មោះ រឺ​ស្នេហាក្បត់ គឺ​ផ្តើមចេញពីខ្លួនឯង​។​ ខ្ញុំចង់ប្រាប់ថា បើ​សិន​ជា​ចង់អោយអ្នកដទៃ​ទុកចិត្ត​យើង យើងត្រូវ​ផ្តល់ទំនុកចិត្តអោយគេជាមុនសិន​ ព្រោះថា មនុស្ស​គ្រប់រូប​បើ​មិន​ឃើញ​ប្រយោជន៌ គឺ​មិនផ្តល់ប្រយោជន៌​។
ដូចគ្នា​នេះដែរ មនុស្ស​លោក​ប្រាថ្នាចង់បាន​សេចក្តីស្រលាញ់ សេចក្តីស្នេហា ដែល​ស្ថិតស្ថេរជាអមតៈ និងអាចស្គាល់រសជាតិពិត​របស់​វា ប៉ុន្តែមនុស្ស​ខ្លួនឯង​មិន​បានផ្តើម​កសាងវា​ដោយ​ខ្លួន​ឯង តែបែជា​រងចាំដៃគូ​ជា​អ្នក​ផ្តើម រឺ​ផ្តល់អោយទៅវិញ​។