Loading...

ឃ្លីប​សែនខ្លី​មាន​អត្ថន័យសែន​​ជ្រៅ​

Loading...
ជីវិត​ត្រូវ​ពុះ​ពារ​ តស៊ូ អត់​ទ្រាំ ដើម្បី​រស់​ តែ​ទីបំផុត​ភាពសុខ​ស្រូល​របស់​មនុស្ស​ដែល​បាន​មក​ពី​ការ​តស៊ូ អត់​ទ្រាំ​ ពុះពារ​នោះ មានរយៈពេល​ខ្លី​ជាទីបំផុត រឺ​សឹង​តែគ្មាន​ផង​ក៏​មាន​។ មនុស្ស​​ម្នា​ជាច្រើន​បាន​សុខ​ចិត្ត​អោន​ក្រាប​ ស្តាប់បង្គាប់​ ដើម្បី​តំនែង​ការ​ងារ​នៅ​ខាង​ក្រៅ​ ប៉ុន្តែ​បែ​ជា​មក​ធ្វើ​ជា​ថៅកែ​នៅ​ក្នុង​ផ្ទះ ចំពោះឳពុក​ម្តាយ​ទៅវិញ​។

អ្នក​ធ្ចើ​ជា​ខ្ញុំ​កញ្ជះ​គេ​នៅ​ខាងក្រៅ តែ​អ្នក​ធ្វើ​ជាថៅ​កែ​នៅ​ក្នុងផ្ទះ ដែល​​បុគ្គលិក​របស់​អ្នក​គឺ​ជា​ឳពុក​ម្តាយ​បងប្អូន​។ ប៉ុន្តែទោះ​ជាបែប​នេះ​ក្តី ក្តីស្រលាញ់​ពិត​ប្រាកដ គឺ​នៅ​ក្នុង​ផ្ទះ​ ព្រោះទោះ​ជាពួក​គាត់​ត្រូវ​លំបាក​យ៉ាង​ណា​ ពួកគាត់​នៅតែ​អាច​លួងលោម​ ថ្នាក់ថ្នម និង​លើក​ទឹក​ចិត្ត​អ្នក​គ្រប់ពេលវេលា​។

បុរស​ដែល​មាន ​វ័យ​ចាស់​ហួស​ពេក​ ហើយ​មាន​តម្រេក​ដោយ​ក្តី​តណ្ហា​ នាំ​យក​ស្រី​ក្មេង​មក​ធ្វើ​ភរិយា​ ហេតុ​នោះ​ទៅ​ជា​នាំ​អោយ​វិនាស​... (បរា​ភវសូត្រ)... ព្រោះ​ពន្លឺ​ត្រជាក់​នៃ​ព្រះ​ច័ន្ទ​មិន​ជាទីពេញ​ចិត្ត​នៃ​មនុស្ស​រងា ពន្លឺ​ក្តៅ​នៃ​ព្រះ​សូរិយា​ក៏​មិន​ជា​ទី​ពេញ​ចិត្ត​នៃ​មនុស្ស​ក្តៅ​ក្រហល់​​ ក្រ​ហាយ​ យ៉ាង​ណា​ម៉ិញ បុរស​ចាស់​រញាក់រញ័រ​ ខ្សត់ខ្សោយ​កំលាំង​ ក៏​មិន​ជា​ទីពេញ​ចិត្ត​នៃ​នារី​ក្មេង​យ៉ាង​នោះ​ដែរ​... (គតិលោក​)។​
ប៉ុន្តែ​គំនិត​មនុស្ស​សម័យថ្មី សម័យ​ចាយ​លុយ​ច្រើន​ជាង​ចាយ​គំនិត​ និង​ចំនេះដឹង​បាន​លើក​ឡើង​ថា «អាយុ​គ្រាន់​តែជា​តួរលេខ ស្នេហា​មិន​ប្រកាន់​អាយុ​នោះ​ទេ​... រឺ ចាស់ក្មេង​​មិនសំខាន់​ សំខាន់​មាន​លុយ​..» ជាដើម​។ តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ទស្សនៈ​ចាស់ និង​ក្មេង​នេះ?