Loading...

សរុបជាបឋមអ្នកចេញមុខជួយគ្រួសារ​លោក​ អ៊ិត សេដ្ឋា ទាំង​នាយករដ្ឋ​មន្រ្តី​​ រដ្ឋ​មន្ត្រី សេដ្ឋីស្រុកខ្មែរ ព្រមទាំងសប្បុរសជនជាច្រើនទៀត

Loading...
បន្ទាប់​ពី​លោក អ៊ិត សេដ្ឋា ពិធីករ​ជើង​ចាស់​​របស់​កម្ពុជា បាន​ទទួល​មរណភាព​ទៅ បាន​បន្សល់​ទុក​នូវ​ភាព​សោក​សង្រេង និង​អាឡោះអាល័យ​ជា​ពន់ពេក​។ អ្វី​ដែល​គួរ​ឱ្យ​ខ្លោច​ចិត្ត​នោះ​គឺ​កូន​តូចៗ ត្រូវ​រស់​កំព្រា​ឪពុក​ រី​ឯ​ម្ដាយ​មិន​ដឹង​ជា​នៅ​ទី​ណា​ តែ​រឿង​ដែល​គួរ​ឱ្យ​រំភើប​ចិត្ត​ ទន្ទឹម​នឹង​ភាព​សោកសៅ​នោះ គឺ​មាន​ថ្នាក់ដឹកនាំប្រទេស និងសប្បុរស​ជន​ជា​ច្រើន​ចេញ​មុខ​ជួយ​ដល់​គ្រួសារ​លោក អ៊ិត សេដ្ឋា មាន​ទាំង​រដ្ឋ​មន្ត្រី ទាំង​ឧកញ៉ា និង​បុគ្គល​មាន​ធនធាន​ជា​ច្រើន​រូប​ទៀត​។


១. ​សម្ដេច​តេជោ ហ៊ុន សែន

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​របស់​សម្ដេច​ទាំង​ពីរ ជូនដល់កូនទាំង៣របស់លោក អ៊ិត សេដ្ឋា ចំនួន​១​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ផ្គត់ផ្គង់ និងរំលែកទុក្ខលំបាក​ដល់គ្រួសារមួយនេះ។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហ៊ុយ វណ្ណៈ​។


២. ឯកឧត្ដម​បណ្ឌិត​ឧកញ៉ា ម៉ុង ឫទ្ធី

នៅ​កម្មវិធី​បូជា​សព​កន្លងទៅនេះ ឧកញ៉ា ម៉ុង ឫទ្ធីបាន​ប្រកាស​ថា​លោក​ នឹង​ផ្ដល់​ផ្ទះ​មួយ​ខ្នង​ទៅ​ដល់ ក្រុម​គ្រួសារ​សព​ លោក​ អ៊ិត សេដ្ឋា​ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​យល់​ព្រមទទួល​។ ឧកញ៉ា ម៉ុង ឫទ្ធី នឹង​ផ្ដល់​ជូន​ផ្ទះ​មួយ​ខ្នង​ឲ្យ​ទៅ​ កូន​ទាំង​៣ និង​ម្ដាយ​ជរា របស់​លោក​ អ៊ិត សេដ្ឋា។ ដែល​ផ្ទះ​នោះ​មាន​ទី​តាំង​នៅ​ភូមិ​ រិទ្ធី៣ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហៅ​ ខេត្ត​ព្រះសីហនុ។ ដែល​​លោក​បាន​បញ្ជាក់​ដែរ​ថា ​ទីតាំង​នោះ​គឺ​នៅ​តំបន់​អភិវឌ្ឍន៍ ដែល​មាន​ សាលារៀន មន្ទីរពេទ្យ គ្រប់គ្រាន់ និង​មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​។ ​​


៣. អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ា គិត ម៉េង ជាអ្នកទទួលបន្ទុក​ទាំង​ស្រុង រាល់ការចំណាយនៅក្នុងពិធីបុណ្យសពរបស់លោក អ៊ិត សេដ្ឋា នេះគឺជាសន្តានចិត្តដ៏ល្អរបស់អ្នកឧកញ៉ាចំពោះកូនចៅ។


៤. ឯកឧត្តម ខៀវ កញារិទ្ធិ

បើ​តាម​ការ​រៀប​រាប់​របស់ ឯកឧត្តម ខៀវ កញារិទ្ធិ រដ្ឋ​មន្ត្រី ក្រសួង​ព័ត៌មាន​​​ នៅ​ក្នុង​ពិធី​បុណ្យ​សព លោក អ៊ិត សេដ្ឋា បានឱ្យដឹងថា លោកសន្យាថានឹងជួយអោយអស់ពីលទ្ធភាព ដើម្បី​ឱ្យ​កូនប្រុសស្រី របស់លោក អ៊ិត សេដ្ឋា បានរៀនចប់ចុងចប់ដើម និង​សន្យា​រក​ការងារ​ឱ្យ​កូន​ស្រីច្បង ធ្វើក្រោយពេលរៀនចប់ថែមទៀតផង។


៥. ឯកឧត្តម លី ឆេង

ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានសម្រេចផ្តល់អាហារូបករណ៍ ១០០% ទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស ជូនដល់កូនៗទាំង៣នាក់ ឲ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ រហូតដល់​បញ្ចប់​ការសិក្សា។


៦. ក្រុម​ហ៊ុន CBS

អ្នក​តំណាង​ក្រុម​ហ៊ុន CBS បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​សន្យា​នឹង​ផ្ចុងផ្ដើម​កូន​និង​ម្ដាយ​ពេល​លោក​ អ៊ិត សេដ្ឋា បាន​ចាក​ចេញ​ទៅ។ អ្នក​តំណាង​ក្រុម​ហ៊ុន CBS លើក​ឡើង​ថា ពេល​នេះ​ក្រុមហ៊ុន​បាន​បង្កើត​មូលនិធិ​ដើម្បី​រក​ថវិកា​ទិញ​ផ្ទះ​សមរម្យ​ណាមួយ​ឲ្យ​កូនៗ​ទាំង​៣ និង​អ្នក​ម្ដាយ​ជរា​រស់​នៅ ព្រោះ​សព្វថ្ងៃ​ទាំង​អស់​គ្នា​កំពុង​រស់​នៅ​ផ្ទះ​ជួល ស្រប​ពេល​នេះ​មេ​គ្រួសារ​បាន​ចាក​ចេញ​ទៅ​ទៀត​ពួក​គេ​កាន់​តែ​លំបាក។ លោក​បន្ត​ថា​មិន​ត្រឹម​តែ​ជួយ​ផ្ទះ​ដើម្បី​ជា​ជម្រក​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​សន្យា​ជួយ​កូន​តូចៗ​ទាំង​៣​ឲ្យ​បាន​រៀន​ចប់​ចុង​ចប់​ដើម​ផង​ដែរ៕