Loading...

ពាក្យណែនាំរបស់លោកតាវិចទ័រចំពោះកូនមួយម៉ាត់ស្តាប់ហើយពិតជា...

Loading...
វាពិតជាកម្រឃើញណាស់ចំពោះការណែនាំនូវពាក្យល្អៗពីឪពុកទៅកាន់កូនណាស់ ពេលដែលជួបនូវការប្រមាថ ស្តីឲ្យ រឺក៏ជួបនូវទង្វើរដែលមិនគួរគាប់បីពីអ្នកដ៏ដៃចំពោះគ្រួសារខ្លួន ព្រោះអីមនុស្សយើងមួយចំនួនតូចតែងតែប្រើនូវអំពើហឹង្សាតបទៅវិញជាដាច់ខាតដើម្បីកុំឲ្យចាញ់គេ។


តែចំពោះលោកតាវិចទ័រវិញគាត់មិនបានគិតដូចនេះទេ គាត់មានតែពាក្យណែនាំកូនរបស់គាត់កុំឲ្យប្រើនូវអ្វីដែលជាទង្វើរមិនល្អដែលអ្នកដ៏ទៃបានធ្វើចំពោះខ្លួនតបទៅកាន់គេវិញ ដោយពន្យល់ឲ្យកូនចេះអត់ធ្មត់ ហើយរឿងដែលសំខាន់ដែលគាត់និយាយមួយម៉ាត់នោះគឺថា "ចំនេះដឹងរបស់មនុស្សមិនដូចគ្នាទេកូន យើងចេះ១មានគេចេះ២" វាពិតជាមានន័យ ហើយទង្វើរបែបនេះបើមនុស្សទូទៅចេះយល់បែបនេះឲ្យបានកាន់តែច្រើន ពេលនោះប្រទេសដ៏ល្អរបស់យើងរឹតតែមានសុភមង្គល និងរស់នៅជាមួយគ្នាដោយសុខសាន្តថែមទៀតផង ហើយលោកក៏បានបញ្ជាក់បន្ថែមថា៖ 


កូនស្រីតែ១របស់ប៉ាកូនត្រូវចាំថាជីវិតមនុស្សគ្រប់រូបទោះល្អយ៉ាងណាក៏មិនអាចជៀសផុតពីការប្រមាថ ការពេបជ្រាយ ការឈ្នាសនីយ៏ ការតិះដៀល។
ប្រសិនបើកូនជួបក្នុងលក្ខខ័ណ្ឌមួយណាក៏ដោយ កូនមិនត្រូវ តបតដោយការប្រមាថទៅគេវិញនោះទេ កូនត្រូវអត់ធ្មត់។

ចំនេះដឹងរបស់មនុស្សមិនដូចគ្នាទេកូន យើងចេះ១មានគេចេះ២។

អានសាររបស់ប៉ាហើយ កុំភ្លេចថ្ងៃទី08ខែ០៦ ឆ្នាំ២០១៧នេះ វេលាម៉ោង២គឹទៅចូលរួម កម្មវិធី មូលនិធិ អ៑ំ អិត សេដ្ឋា ផ្សាយផ្ទាល់តាមCNC ដើម្បីរកថវិការបរិច្ចាគពីបងប្អូនសំរាប់ជួយក្រុមគ្រួសារដ៏កំសត់របស់គាត់។