Loading...

ពិតជាគួរឲ្យអាណិតណាស់លោកអើយ! ស្លាប់ដោយសារខ្យល់គ

Loading...
ពិតជាគួរឲ្យអាណិតណាស់លោកអើយ បុរសម្នាក់ត្រូវបានគេរាយការណ៌តាមរយះ Facebook មួយឈ្មោះថា Ny Savuth ដោយមានបុរសម្នាក់បានបាត់បង់ជីវិតដោយសារខ្យល់ គ ហើយលោកក៏បានរៀបរាប់បន្ថែមដូចខាងក្រោមនេះថា៖


បុរសវ័យចំណាស់ចាំចំការ ផឹកស្រាស្រវឹងដេកស្លាប់នៅក្នុងខ្ទមចំការម្នាក់ឯងនៅក្រុងសំរោង

ឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ កំលាំងជំនាញផ្នែកពិនិត្យ-វិភាគបានចុះពិនិត្យសាកសពឈ្មោះកង អ៊ុន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ដេកស្លាប់ក្នុងផ្ទះ បង្កអោយមានការភ្ញាក់ផ្អើលមនុស្សម្នាជាជិតខាងជាច្រើននាក់។


សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីខាងលើនេះគឺសមត្ថកិច្ចយើងបានសន្និដ្ឋានជាករណីខ្យល់ គ ដេកស្លាប់តាំងពីពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំនុចក្នុងខ្ទមចាំចំការដូនចាន់ ស្ថិតក្នុងភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោងដោយសារមូលហេតុ ផឹកស្រាស្រវឹងកើតខ្យល់ គ ស្លាប់ ពិតប្រាកដមែន និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធអំពើឃាតកម្មអ្វីនោះឡើយ ។
បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់សាកសពទៅកាន់ក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕