Loading...

កូនស្រីជាទីស្រលាញ់របស់ខ្ញុំបានបាត់បង់ជីវិតហើយ ហេតុអ្វីគ្រាន់តែក្តៅខ្លួនប៉ុណ្ណោះអាចឲ្យកើតរឿងបែបនេះទៅវិញ?

Loading...
​កាលពីថ្មីៗនេះគេហទំព័របរទេសមួយឈ្មោះថា worldofbuzz បានចុះផ្សាយរឿងមួយគួរឲ្យរន្ធត់ចិត្តហួសពីការនឹកស្មានមិនដល់ចំពោះក្មេងតូចមួយរូបដែលមានអាយុទើបតែ១១ខែប៉ុណ្ណោះ បានបាត់បង់ជីវិតដោយសារជំងឺតូចតាចបំផុត ដូចយើងដឹងស្រាប់ហើយថាឪពុកម្តាយ​គ្រប់រូប​តែងមាន​ការស្រឡាញ់​ដ៏​ច្រើន​លើសលប់​ដល់​កូនៗ ហើយ​ប្រសិនបើ​មាន​អ្វី​កើត​ឡើងលើ​រូប​កូន​នោះ អ្នកមានគុណ​ទាំងពីរ​ប្រាកដជា​កើតទុក្ខ​មិន​ស្រាកស្រាន្ត​នោះទេ ហើយ​ប្រាកដជា​បន្ទោស​ខ្លួនឯង​ថា មើល​ថែកូន​មិនបាន​ដិតដល់​ថែមទៀត​ផង។​


បន្ថែមពីនេះទៅទៀត​ឪពុកកូននេះក៏​បាន​បង្ហោះ​សារដ៏​ខ្លោចផ្សា​មួយ​តាម​បណ្តាញ​សង្គម​ដែល​ទទួល​ការចាប់អារម្មណ៍​ពី​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​យ៉ាងខ្លាំង។ ឪពុក​រូបនោះ​បានឱ្យដឹង​ថា កូនស្រី​អាយុ ១១ ខែ​របស់ខ្លួន​បាន​ឡើងក​ម្តៅ​ខ្លួន​រហូតដល់ ៣៩ អង្សា​សេ ព្រោះតែ​ហេតុនេះហើយ​ទើប​លោក​បញ្ជូន​កូន​ទៅកាន់​មន្ទីរពេទ្យ Batu Pahat ក្នុងប្រទេស​ម៉ាឡេស៊ី ។ ពេលដែល​ទៅដល់​ភ្លាម​គ្រូពេទ្យ​បាន​ប្រាប់ថា នេះ​គ្រាន់តែ​ជា​អាការៈ​ក្តៅខ្លួន​ធម្មតា​ប៉ុណ្ណោះ ហើយក៏​បានចេញ​វេជ្ជបញ្ជា​ទៅ​ទិញ​ថ្នាំទៅ។ ក្រោយពី​កូនស្រី​ផឹកថ្នាំ​ហើយ​ប្រមាណ ៤ ម៉ោង​រួចមក​អាការៈ​ក៏បាន​កើតឡើង ដោយ​បបូរមាត់​កូនស្រី​បាន​ប្រែ​ទៅជា​ពណ៌​ស្វាយ ហើយ​មាន​ស្នាម​ជាំ​លើ​ដៃជើង​ថែមទៀត។​


ពេលភ្លាមៗនោះ​លោក​ក៏បាន​ទូរ​ស័ព្ទ​ទៅ​សួរ​គ្រូពេទ្យ តែ​គ្រូពេទ្យ​បាន​បញ្ជាក់ថា វា​ជា​អាការៈ​ក្តៅខ្លួន​ធម្មតា​ប៉ុណ្ណោះ ទើប​លោក​មិនបាន​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ ហើយ​ក្រោយ​ឱ្យ​ថ្នាំលេប​ម្តងទៀត នាង​ក៏​ដេកលក់ ដែល​ពេលនោះ​ហើយ​កម្តៅ​ខ្លួន​នាង​បាន​ឡើងដល់ ៤០ អង្សាសេ ទើប​លោក​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​ដដែល។ ពេល​ដល់​មន្ទីរពេទ្យ លោក​ពុំបាន​ជួប​វេជ្ជបណ្ឌិត​ភ្លាម​នោះទេ តែ​ក៏មាន​អ្នកគ្រូ​ពេទ្យ​មក​សួរនាំ​ដែរ ហើយ​អ្នកគ្រូ​បានឱ្យ​លោក​យកកន្សែង​ត្រជាក់មកស្អំ​ដើម្បី​បញ្ចុះ​កម្តៅ។


ទោះបីជាយ៉ាងណាក្តី​កម្តៅ​ពុំបាន​ចុះ​ទេទាល់តែសោះ តែ​បែរជា​កើនឡើង​ទៀត​រហូត​ពេល​វេជ្ជបណ្ឌិត​មកដល់​បែរជា​ឆ្លើយថា ឱ្យ​បញ្ជូន​កូនស្រី​ទៅ​មន្ទីរពេទ្យ​ផ្សេង ព្រោះនៅទីនេះ​គ្មាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​នាងទេ ។ តែអ្វីៗហាក់បីដូចជាហួសពេលបាត់ទៅហើយ ដោយ១១ ថ្ងៃ​ក្រោយពី​បញ្ជូន​កូនស្រី​ទៅ​មន្ទីរពេទ្យ​រដ្ឋ​នៃ​ប្រទេស​ម៉ាឡេស៊ី នាង​តូច​ក៏បាន​បាត់បង់​ជីវិត ដែល​ធ្វើឱ្យ​ឪពុក​រូបនោះ​កើត​វិប្បដិសារី​យ៉ាងខ្លាំង ។​ តើនេះជាកំហុសរបស់នរណាគេ?


​គួរ​បញ្ជាក់ថា ឪពុក​រូបនោះ​ក៏បាន​បញ្ជាក់​ពី​គោលបំណង​ក្នុង​ការលើក​រឿងរ៉ាវ​នេះ​តាម​បណ្តាញ​សង្គម​ដែរ​ថា គឺ​លោក​ចង់បាន​ការពន្យល់​ឱ្យ​ច្បាស់​ពី​មន្ទីរពេទ្យ Batu Pahat ទៅលើ​ករណី​កូនស្រី​លោក ដើម្បីឱ្យ​លោក​អស់ចិត្ត ។ រឿងរ៉ាវ​នេះ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​យ៉ាងខ្លាំង ហើយ​គ្រប់គ្នា​កំពុង​រង់ចាំ​មើល​ការឆ្លើយតប​របស់​មន្ទី​រ​ពេទ្យ​មួយ​នេះ៕


ប្រភព៖ www.worldofbuzz.com