Loading...

ពិតជាអស្ចារ្យណាស់! ការតុបតែងដូចក្នុងឆ្នាំ 1664 បើនិយាយទៅ 353 ឆ្នាំមុនឯណោះ

Loading...
នាពេលថ្មីៗនេះមាន Facebook Page មួយឈ្មោះថា មរតក អង្គរ សំអាងការ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលហួសពីការស្មានព្រោះមានប្អូនស្រីម្នាក់បានតុបតែងខ្លួនដូចក្នុងឆ្នាំ 1664 បើគិតទៅគឺមានអាយុកាល 353 ឆ្នាំមុនឯណោះ វាពិតជាអស្ចារ្យណាស់នៅមានមនុស្សដែលនៅស្រលាញ់សំលៀកបំពាក់របស់ខ្មែរយើងដូចនេះនោះ ហើយម្ចាស់ Facebook Page នេះក៏បានរៀបរាប់បន្ថែមថា៖


ក្រុមការងារសំអាងការ មរតកអង្គរ សំុសរសើរដោយស្មោះចំពោះគំនិតរបស់គាត់ដែលជាក្មេងប៉ុន្តែ ពិតជាមានគំនិតថែរក្សាវប្បធម៏នឹងម៉ូតសំលៀកបំពាក់ខ្មែរបុរាណៗដែលគាត់បានឆ្នៃឡើងយ៉ាងសាកសមឥតខ្ចោះ។
គាត់បាននិយាយថាបើយើងមិនខិតខំរៀបចំឡើងវិញទេម៉ូតទាំងនេះអាចបាត់បង់នឹងធ្វើអោយកូនខ្មែរលែងស្គាល់នឹងយល់ច្រលំថានេះជាវប្បធម៏ប្រទេសជិតខាងយើង។ គាត់ថាគាត់នឹងចេញម៉ូតជាច្រើនទៀតដែលខ្មែរបាត់បង់ ជាចុងក្រោយការងារយើងខ្ញុំសូមជូនពរគាត់អោយទទួលបានជោគជ័យថ្មីៗបន្ថែមទៀតចំពោះម៉ូតបុរាណៗ សូមអរគុណ។ សូមបងប្អូនកូនចៅខ្មែរជំនាន់ក្រោយចូលរួមជួយគាំទ្រនឹងលើកទឹកចិត្តចំពោះគាត់ផង។