Loading...

Surprise ម៉ាក់ខ្លាំងពេកទឹកភ្នែកទាំងម៉ែទាំងកូនហូរចេញមកម៉ង! បើអ្នកស្រលាញ់អ្នកម្តាយ សូមជួយ Share សេចក្តីស្រលាញ់មួយនេះផង

Loading...
កាលពីម្សិលមិញដែលត្រូវជាថ្ងៃទិវារំលឹកគុណម្តាយ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ហើយជាទូទៅនៅថ្ងៃនេះផងដែរមានកូនៗជាច្រើនបានសម្តែងចេញនូវសេចក្តីស្រលាញ់ គោរព​ ព្រមទំាងដឹងគុណអ្នកម្តាយដែលខំបីបាច់ថែរក្សាអស់ពីកំលាំងកាយចិត្ត ស៊ូទ្រាំលំបាកវេទនាគ្រប់សព្វបែបយ៉ាង។ ហើយក៏មានអ្នកខ្លះបង្ហោះសារតាម Facebook ជូនពរ អ្នកខ្លះបបួលម្តាយទៅញុាំអាហារឆ្ងាញ់នៅខាងក្រៅ អ្នកខ្លះក៏ធ្វើអីញុាំជុំគ្នានៅផ្ទះផងដែរ។


តែមានប្អូនស្រីម្នាក់ឈ្មោះ Tep Seav Mey ដែលធ្វើឲ្យអ្នកផ្សេងទៀតរភើបជំនួស ព្រោះគាត់ធ្វើឲ្យម្តាយរបស់គាត់ភ្ញាក់ផ្អើល ហើយក៏យំទាំងម្តាយទាំងកូនតែម្តង។ មិនមែនត្រឹមតែប្អូនប៉ុណ្ណោះទេ អ្នកដែលបានមើលវីដេអូប្អូនក៏ចង់យំដែរ ព្រោះប្អូនបានផ្តល់នូវការដឹងគុណពិតប្រាកដជូនម្តាយមែន។


ដូចនេះដើម្បីដឹងកាន់តែច្បាស់ យើងនាំគ្នាទៅមើលវីដេអូរបស់ប្អូនទាំងអស់គ្នា។ ហើយបើអ្នកណាស្រលាញ់អ្នកម្តាយសូមជួយ Share ផងដើម្បីបញ្ចាក់ថា អ្នកពិតជាស្រលាញ់ និងដឹងគុណចំពោះគាត់មែន។


ហើយប្អូនស្រីក៏បានរៀបរាប់លើ Status របស់ប្អូនបន្ថែមទៀតថា៖

Surprise ម៉ាក់ខ្លាំងពេកទឹកភ្នែកទាំងម៉ែទាំងកូនបណ្តោយ

->កូនគ្មានអ្វីឲម៉ាក់ច្រើនទេ មានតែប៉ុណ្ណឹង
->កូនចង់ប្រាប់ថាកូនស្រលាញ់ម៉ាក់
* មិនមែនជាលើកទី ១ ហើយក៍មិនមែនជាលើកចុងក្រោយដែល ព្រោះកូនតែងតែធ្វើជូនម៉ាក់តាំងពីកូនដឹងក្តីមកម្លេះ ហើយនឹងធ្វើឲរហូតដល់ដង្ហើមចុងក្រោយរបស់កូន I love you Mom 💜💜💜
+ សូមកុំស្រលាញ់ម៉ាក់ត្រឹមតែ ១ថ្ងៃដើម្បីបង្អួតគេឲសោះ ត្រូវស្រលាញ់គ្រប់ដង្ហើបចេញចូល 🙏🙏🙏
Happy mother day រីករាយថ្ងៃទិវាអ្នកម្តាយ
ទាំងព្រឹកម៉ុង ❤️❤️❤️❤️❤️❤️