Loading...

ស្ត្រីមេម៉ាយម្នាក់មានកូន៦នាក់ត្រូវប្តីបោះបង់ចោល មានជីវភាពរកព្រឹក ខ្វះល្ងាចយ៉ាងលំបាកវេទនា សូមជួយ Share ផងដើម្បីជួយរកសប្បុរសជនអាចជួយគាត់បាន (មានវីដេអូ)

Loading...
ជីវិតដ៏សែនកំសត់របស់ស្ត្រីមេម៉ាយម្នាក់ដែលមានកូន៦នាក់ ដែលត្រូវប្ដីបោះបង់ចោល​​ រស់នៅខ្ទមធ្លុះធ្លាយពេលភ្លៀងម្តងៗគ្មានកន្លែងជ្រកទេ។​ ស្ត្រីមេម៉ាយរូបនេះ ឈ្មោះ ម៉េល់​​ នឿន​​ អាយុ​​ 35ឆ្នាំ​​ រស់នៅក្នុងភូមិ​​ ស្រែរបង​ ឃុំជៀប​​ ស្រុកទឹកផុស​​ ខេត្តកំពង់ឆ្នាំង​​ មុខរបរធ្វេីស្រែ សុីឈ្នួលដកស្ទូង​​ជីកត្រពាំង​​ រេីសខ្ចងដើម្បីដូរអង្ករសម្រាប់ចិញ្ចឹមកូនតូចៗទាំង៦នាក់នោះ។


ស្ថានភាពជីវភាពរកបានព្រឹកខ្វះល្ងាច​ ដោយរស់ទាំងលំបាក​​វេទនាណាស់ ចំណែកឯកូនច្បង​​របស់គាត់​ កំពុងសុីឈ្នួល​​ បាខ្យុងឲ្យ​​គេដែលស្ទើរតែទ្រាំពុំបានព្រោះក្នុងឡនោះក្តៅខ្លំាងណាស់​។


សូមបងប្អូនសប្បុរសជន​ទាំងក្នុង និងក្រៅប្រទេស​ មេត្តាជួយផងចុះ បេីបងប្អូនចង់ដឹង ព័ត័មានលម្អិត​​ សូមទាក់ទងលេខទូរសព្ទ​របស់លោក Lyhos San លី​ ហូសាន់​​​​ 098 33 55 44 និង 068 33 55 44 ដែលលោកបានជួបនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។ សូមអរគុណទុកជាមុន។