Loading...

មន្ទីរពេទ្យកុមារជាតិ និងអ្នកគ្រូពេទ្យចិត្តធម៌ចេញមកជួយសង្គ្រោះមនុស្សហើយ! សូមជួយ Share ផង (មានវីដេអូ)

Loading...
កន្លងមកតែងតែលឺការរិះគន់ពេទ្យមួយចំនួនដែលខ្វះសីលធម៌ គិតតែលុយ ហើយមិនបានបំពេញតួនាទីល្អសម្រាប់ប្រជាពលរដ្ឋ។ ចុះចំណែកគ្រូពេទ្យ និងមន្ទីរពេទ្យនេះវិញ យ៉ាងម៉េចដែរ?

មានករណីមួយដោយមានទារិកាម្នាក់មានជម្ងឺច្រើនមុខ និងគ្រួសារមួយមានជីវភាពក្រីក្រគ្មានលទ្ធភាពព្យាបាលជម្ងឺកូន ហើយឪពុកម្តាយចង់យកកូនទៅផ្ទះវិញ ប៉ុន្តែមន្ទីរពេទ្យកុមារជាតិធានាព្យាបាលជូនដោយអស់ពីសមត្ថភាព ព្រមជាមួយគ្រូពេទ្យចិត្តបុណ្យម្នាក់ឈ្មោះ អ្នកគ្រូ នួន សកុណាដែលនឹងចេញមុខក្នុងការប្រមូលថិការ ក្នុងការទិញអាហារផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Veasna Dady Veasna។ ហើយក្នុង Facebook ដដែលក៏បានរៀបរាប់បន្ថែមទៀតផងថា៖


ក្មេងស្រីម្នាក់នេះមានជំងឺច្រេីនមុខ ហេីយម្តាយឪពុកជាអ្នកក្រីក្រ ហេីយពួកគាតចង់យកកូនទៅផ្ទះវិញ គឺស្មេីនឹងបញ្ចប់ជីវិតកូនរបស់ខ្លួន ប៉ុន្តែមន្ទីរពេទ្យកុមារជាតិ ធានាព្យាបាលមេីលថែមិនយកលុយទាំងអស់ ហេីយបេីនសិនមន្ទីរពេទ្យអស់សម្ថភាពព្យាបាល គេធានាដឹកកូនទៅដល់ផ្ទះរហូតដល់ខេត្តក្រចេះដោយមិនគិតថវិកាមួយរៀលឡេីយ ហេីយមានអ្នកគ្រូពេទ្យចិត្តបុណ្យម្នាកគាត់ឈ្មោះ អ្នកគ្រូ នួន សកុណា បានចេញមុខប្រមូលថវិការរៃអង្គាសលុយទិញបាយអោយគ្រួសារគាត់ហូបទៀត ប៉ុន្តែឪពុកម្តាយក្មេងម្នាក់នេះនៅតែចង់យកកូនទៅផ្ទះដដែល ពិតជាអាណិតដល់ក្មេងនេះណាស់


ដោយឃើញនូវរឿងរ៉ាវបែបនេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយនេះ បានសម្តែងក្តីរីករាយ និងកោតសរសើរចំពោះមន្ទីរពេទ្យកុមារជាតិ ព្រមទាំងអ្នកគ្រូពេទ្យនូវមានសណ្តានចិត្តល្អ នេះពិតជាពេទ្យគំរូដល់ពេទ្យដទៃទៀត រួមជាមួយគ្នានោះផងដែលក៏មានការខឹងសម្បារ ស្តីបន្ទោសទៅលើឪពុកម្តាយទារិកាដែលចចេសចង់នាំកូនទៅផ្ទះដែលអាចធ្វើឲ្យក្មេងប្រឈមនឹងការបាត់បង់ជីវិត។ សូមជូនពរទារិាម្នាក់នេះឆ្លងផុតនូវគ្រោះអាក្រក់ផង៕