Loading...

វិធីជួយមនុស្សលង់ទឹក ដោយងាយៗ (មានវីដេអូ) សូមជួយ Share ផងគ្រាន់ទុកជាចំណេះដឹង ដែលអាចជួយអ្នកជួបបញ្ហា

Loading...
ជាទូទៅនៅពេលនរណាម្នាក់បានជួបព្រឹត្តការណ៌មនុស្សលង់ទឹក អ្នកខ្លះតែងតែដឹងទៅមន្ទីរពេទ្យ រឺក៏អ្នកខ្លះមានវិធីសាស្ត្រជួយតាមការចេះរៀងៗខ្លួន ហើយពេលខ្លះជួយបាន ពេលខ្លះក៏ជួយពុំបាន នេះក៏អាចមកពីការធ្វើខុសបច្ចេកទេស ហើយក៏មានករណីខ្លះវាហួសពេលជួយ។


តែទោះជាយ៉ាងណាក៏ដោយ យើងម្នាក់ៗត្រូវតែចេះវិធីសាស្ត្រសង្គ្រោះបឋមមួយនេះ ព្រោះវាមានភាពងាយស្រួលធ្វើទេ ដូចនេះដូចទស្សនាវីដេអូដូចខាងក្រោមនេះដើម្បីឲ្យបានតែយល់ច្បាស់ និងធ្វើបានត្រឹមត្រូវតាមបច្ចេកទេស។ ហើយបច្ចេកទេសមួយនេះក៏មិនបានសន្មត់ថាអាចជួយបាន១០០ទេ អ្នកខ្លះក៏អាចមានវិធីផ្សេងពីនេះផងដែរ។

- ទី១ «សំខាន់បំផុត ឲ្យអ្នកចោមរោមមើលហ្នឹងឈរយ៉ាងហោចណាស់ ៥ម៉ែត្រពីជនរងគ្រោះ ហើយទើបពិនិត្យមើលថាគាត់នៅដឹងខ្លួនឬអត់? (អាចសួរថា «បងលឺអត់» ឬ តាមការមើល គាត់អាចនៅមានដង្ហើមតិច «យកខ្នងដៃ ឬថ្ពាល់ទៅដាក់កៀកច្រមុះគាត់)។

- ទី២ បើគាត់អត់មានដង្ហើម ត្រូវធ្វើ ស៊ីភីអរ(CPR) ជាដាច់ខាត។

របៀបធ្វើ៖ មុនដំបូង មើលខ្លួនគាត់ បើមានពាក់អ្វីដែលរឹបតឹង ត្រូវតែដោះវាចេញមុនសិន។ ហើយដាក់ជនរងគ្រោះ ដេកឲ្យត្រង់ (ត្រូវមានអ្វីទន់ សម្រាប់កល់ក្បាលគាត់)។

បន្ទាប់មក វាស់ពីកញ្ចឹងក មកប្រហែលមួចំអាមដៃ នៅចំប្រឡោះទ្រូង។ ហើយយកថ្លើមដៃ(លើបាតដៃ)ស្ដាំ(ឆ្វេងសម្រាប់អ្នកឆ្វេង) ដាក់លើកន្លែងដែលវាស់ ហើយយកដៃមួយទៀត ដាក់ពីលើឲ្យចំថ្លើមដៃ «ហើយសង្កត់មួយៗខ្លាំង ៣០ដង» រួចចាំផ្លុំ ២ដង ធ្វើដូចនេះ ឲ្យបានយ៉ាងហោចណាស់ ៥នាទី!។


(ក្នុងពេលដែលធ្វើ សង្គ្រោះ ត្រូវតែមានអ្នកណាម្នាក់ ទូរស័ព្ទទៅឡានសង្គ្រោះបន្ទាន់ជាប្រញាប់)