Loading...

Phorn Sophary (វណ្ណារ៉ា ផារី) ដៃគូរកំប្លែងជាមួយនាយពាក់មី ញ៉ែតៗឲ្យប្តីទាំងព្រឹកព្រោះតែ...

Loading...
អ្នកនាង Phorn Sophary (វណ្ណារ៉ា ផារី) ដែលត្រូវបានគេស្គាល់ថាជាសមាជិកមួយរូបក្នុងក្រុមរបស់នាយពាក់មី ហើយក៏ត្រូវជាប្អូនថ្លៃរបស់តារាកំប្លែង កញ្ញា វ៉ាន់ នីឡាផងដែរ ដោយបានបង្ហោះរូបភាពនិងសារដ៏រំភើបមួយទាំងព្រឹកព្រលឹមថ្ងៃទី១៦ ខែឧសភាព ឆ្នា២០១៧ ថា៖


មកពីធ្វើការដល់ផ្ទះវិញឃើញប្រអប់នៅលើពូកស្មានតែធុរេន ខំស្តីឲ្យប្តីញ៉ែតៗ «ម៉េចយករបស់ញាំមកទុកកន្លែងគេងចឹងហាលោកប្តី»😡តែពេលបើកប្រអប់មើល omg 😳អត់មានពាក្យអីនិយាយក្រៅពីអគុណលោកប្តីសំលាញ់សំរាប់កាដូទាំងព្រឹកបែបនេះ 😘តែលើកក្រោយមុននិងsurprise អីគិតអោយវែងឆ្ងាយប្រយត្ន័អូនស្តីឲ្យទាំងព្រឹកមុននិងអគុណដូចពេលនេះ 😂16/05/17 


ម្នាក់ៗពេលឃើញចំណងជើងដំបូងខំតែភ័យជំនួសស្វាមីគាត់ ស្មានតែមានរឿងអីធំទៅហើយ។ គិតទៅគាត់ស្រលាញ់គ្នាមែនទែន ជាពិសេសស្វាមីគាត់ចេះលេងសើចជាមួយប្រពន្ធទៀត ពិតជារំភើបជំនួសមែន។ ហើយជូនពរអ្នកទាំងពីរ ក៏ដូចជាអ្នកកំពុងអានខ្លឹមសារខាងលើឲ្យទទួលបានសេចក្តីសុខបែបនេះគ្រប់ៗគ្នា។