Loading...

ឈាមមួយផ្លោកគឺស្មើជីវិតមួយ! ទាំងផ្តល់ជូន ទាំងទទួល ឈាមគឺ លោក Heng Loong អាចធ្វើបានទាំងអស់ សូមជួយ Share ផង

Loading...
ពេលខ្លះយើងមានលុយក៏មិនអាចទិញបានអ្វីៗទាំងអស់ដែរ ជាពិសេសគឺជីវិត ហើយជីវិតរបស់មនុស្សម្នាក់ៗក៏សំខាន់ណាស់ ជាក់ស្តែងដូចយើងឃើញស្រាប់ហើយនៅតាមមន្ទីរពេទ្យមួយចំនួនដូចជាអ្នកខ្លះគាត់ត្រូវការឈាមជាបន្ទាន់ សូម្បីតែគាត់មានលុយហើយក៏ដោយ ក៏មិនអាចរកឈាមបានដែរ។


ការស្ម័គ្រចិត្តក្នុងការជួយបរិច្ចាកឈាម គឺជាការធ្វើបុណ្យមួយដ៏ធំបំផុត ហើយការបរិច្ចាកឈាមពិតជាមិនប៉ះពាល់ដល់សុខភាពឡើយដូចមានបញ្ចាក់សេចក្តីដូចខាងក្រោមនេះ ហើយនៅក្នុងនោះដែរមានលោកម្នាក់ឈ្មោះ Heng Loong ក៏ទើបតែមានការប្រកាសនាពេលប៉ុន្មានម៉ោងមុននេះផងដែរទាក់ទងទៅនឹងបញ្ហានេះដែលសេចក្តីអត្ថាធិប្បាយដូចខាងក្រោម៖


ការសរសេរ​សារលើ  Status របស់ Heng Loong

ឈាមសិល្បករ ❤️❤️❤️❤️
បងប្អូនត្រូវការឈាមបន្ទាន់សូមទាក់ទងមកពួកយើង បើអាចបានយើងនឹងជួយបរិច្ចាកភ្លាមៗ ពីព្រោះថាក្នុងម្នាក់អាចបរិច្ចាកបានតែពីរដងទេក្នុង១ឆ្នាំ។
បងប្អូនណាដែលស្មគ្រ័ចិត្តជាមួយពួកយើងសូមinboxមកខ្ញុំផ្ទាល់ អរគុណសំរាប់ការចែករំលែកបន្តរ ការ share ១ អាចនឹងជួយជីវិតមនុស្សម្នាក់បាន! ការ Share ១ ដើម្បីអោយមានអ្នកស្មគ្រ័ចិត្តបរិច្ចាកឈាមកាន់តែច្រើនថែមទៀត 🙏 🙏 🙏 🙏 love you all 💕💕💕💕


សេចក្តីលម្អិតដែលទាក់ទងការបរិច្ចាកឈាម

ការបញ្ចូល​ឈាម អាច​ជួយ​សង្គ្រោះ​មនុស្ស បាន​រាប់​លាន​អ្នក​ជា​រៀងរាល់ឆ្នាំ​។ វា​អាច​ជួយ​អ្នកជំងឺ ដែល​មាន​សភាព​ធ្ងន់ធ្ងរ ដល់​អាយុជីវិត​បាន​ដូចជា ជំងឺ​តា​ឡា​សេមៀ ឲ្យមាន​អាយុ​វែង និង​ពង្រឹង​ដល់​ស្ថានភាព​ជីវិត​រស់នៅ និង​ការវះកាត់​ជាដើម​។ វា​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​ការថែទាំ​សុខភាព​ម្តាយ និង​ទារក​ផងដែរ​។ យក​ល្អ អ្នក​គួរតែ​ដឹងថា ឈាម​មនុស្ស​មិន​អាច​ផលិត​នៅ​ខាងក្រៅ​បានទេ ដូច្នេះ ការ​បរិច្ចាក​ឈាម ពី​មនុស្ស​ម្នាក់ៗ គឺជា​ប្រភព​តែមួយគត់ ហើយក៏​ជា​ហេតុផល​ដ៏​សំខាន់ សម្រាប់​ជួយ​មនុស្ស​នៅ​ពេល​ពួកគេ​ត្រូវការ​ឈាម​ដែរ​។


​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​ហេតុផល​កំពូល ៤ ចំណុច ដែល​អ្នក​ត្រូវ​តែ​បរិច្ចាក​ឈាម ៖

​ពង្រឹង​ដល់​សុខភាព​បេះដូង​សរសៃឈាម​
​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា ការ​បរិច្ចាក​ឈាម​ទៀងទាត់ អាច​ជួយ​ថែរក្សា​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​ឡើយ​។ ការកើនឡើង​ជាតិ​ដែក​ក្នុង​ខ្លួន អាច​បង្ក​ជា​ការខូចខាត​អុកស៊ីត​កម្ម និង​ជាលិកា​បាន​។ ការរក្សា​បាន​ជាតិ​ដែក​ក្នុង​ខ្លួន​ធម្មតា តាមរយៈ​ការ​បរិច្ចាក​ឈាម ក៏​អាច​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​បានដែរ​។


​កាត់បន្ថយ​ការ​ប្រឈម​ជំងឺថ្លើម និង​មហារីក​
​ថ្វី​ត្បិត​តែ​មិន​មាន​ការសិក្សា​ណាមួយ​បញ្ជាក់ថា ការ​បរិច្ចាក​ឈាម អាច​បន្ថយ​ការ​ប្រឈម នឹង​ការ​ខូច​ថ្លើម និង​មហារីក​ក៏ដោយ តែ​គេ​រកឃើញ​ថា វា​មាន​ឥទ្ធិពល​វិជ្ជមាន ទៅលើ​ថ្លើម​ដែរ​។ ការ​ដែល​មាន​ជាតិ​ដែក​ច្រើនពេក​ក្នុង​រាងកាយ នឹងដាក់​សម្ពាធ​ខ្លាំង​លើ​ថ្លើម ដែល​ជាហេតុ​នាំឲ្យ​កើត បញ្ហា​លើ​ថ្លើម​បាន ដូច្នេះ ការ​បរិច្ចាក​ឈាម នឹង​ជួយ​ថែរក្សា​លំនឹង​របស់​ជាតិ​ដែក​ក្នុង​ឈាម និង​បន្ថយ​ការ​ខូច​ថ្លើម​ដែរ​។ ក្រៅពីនេះ ជាតិ​ដែក​ច្រើន​ដែល​កក​ក្នុង​ថ្លើម អាច​បណ្តាលឲ្យ​មាន​អុកស៊ីត​កម្ម​លើ​ថ្លើម ដែល​នាំឲ្យ​កើត​មហា​រីកដែ​។​


​ជួយ​សម្រក​ទម្ងន់​
​ការ​បរិច្ចាក​ឈាម អាច​ជួយ​ដល់​ការគ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ​។ យ៉ាងណាមិញ វា​មិនមែន​ជា​មធ្យោ​យ​តែមួយគត់ ក្នុងការ​សម្រក​ទម្ងន់​ឡើយ តែ​ដើម្បី​សុវត្ថិភាព​មនុស្ស​ម្នាក់ គួរតែ​អាច​បរិច្ចាក​ឈាម​បាន​ម្តង​ក្នុង​រយៈពេល​បី​ខែ​។​


​សប្បាយ​ខាង​ផ្លូវចិត្ត​
​វា​ដូចជា​គ្មាន​អ្វី​សង្ស័យ​ទេ​ថា ការ​បរិច្ចាក​ឈាម គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ ដែល​អ្នក​អាច​ធ្វើបាន​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ ឈាម​ដែល​អ្នក​បរិច្ចាក​នោះ នឹង​ត្រូវ​បែងចែក​ទៅតាម​ធាតុ​ផ្សំ​របស់​វា និង​ទៅ​តាម​តម្រូវការ​របស់​អ្នកជំងឺ​ដែរ ព្រមទាំង​ប្រើប្រាស់ ទៅ​តាម​គោលបំណង​ខុសៗ​គ្នា​ទៀត​។ គ្រប់​ពេល​ដែល​អ្នកបរិច្ចាកឈាម អ្នក​អាច​ជួយ​ជីវិត​មនុស្ស​រហូតដល់ ៣ ទៅ ៤ នាក់​ឯណោះ ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍​សប្បាយរីករាយ និង​មាន​សុខ​ភ​មង្គល​ទៅហើយ​៕