Loading...

ឧកញ៉ា ឌួង ឆាយ ត្រូវបានតុលាកាក្រុងបាងកកកោះហៅជាលើកទី២ នូវរឿងក្តីជាមួយមន្ទីរពេទ្យ Bumrungrad សូមជួយផ្ដល់កម្លាំងចិត្តឲ្យគាត់ផង

Loading...
យោងតាម Facebook របស់ ឧកញ៉ា ឌួង ឆាយ កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហាញឱ្យឃើញថា ខណៈពេលនេះលោក ត្រូវបានតុលាកានៅទីក្រុងបាងកក ប្រទេសថៃតាមការកោះអញ្ជើញជាលើកទី ២ ទៅតាមពាក្យបណ្ដឹងរបស់លោកដែលបានប្ដឹងទៅកាន់មន្ទីរពេទ្យ Bumrungrad Hospital ដោយបានចោទប្រកាន់ថា មន្ទីរពេទ្យខាងលើនេះ មានការធ្វេសប្រហែស មិនយកចិត្តទុកដាក់ចំពោះជំងឺរបស់កូនប្រុសលោក ដែលបណ្តាលឱ្យមានសភាពជំងឺ កាន់តែធ្ងន់ធ្ងរឡើង។


ស្របពេលជាមួយគ្នានេះផងដែរ ឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ផងដែរថា នឹងធ្វើការផ្សាយផ្ទាល់ទៀតតាមរយៈ Facebook របស់លោកផ្ទាល់ នៅវេលាម៉ោង ១០:៣០ នាទីយប់នេះ ដោយមានការរៀបរាប់ អំពីដំណើររឿងក្ដី និងចំណាត់ការរបស់តុលាកាថៃផងដែរ ដើម្បីឱ្យបងប្អូន អ្នកដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook បានទស្សនាថែមទៀតផង។


សូមមើលសារផ្ទាល់របស់ឧកញ៉ាចិត្តធម៌ ឌួង ឆាយក្នុង Facebook របស់គាត់ ដោយបានបញ្ជាក់ថា Sue Bumrungrad International To Find Justice for My Son គឺមានន័យថា ប្តឹងមន្ទីរពេទ្យ Bumrungrag Hospital ឡើងតុលាការនៅបាងកកដើម្បីរកយុត្តិធម៍ អោយកូនប្រុសខ្ញុំដល់ទីបញ្ចប់។


ចង់បញ្ជាក់ផងដែរថានេះជាលើកទី២ហើយ ដែលខ្ញុំបានឡើងមកប្តឹងផ្ដល់ក្តី ជាមួយមន្ទីរពេទ្យចង្រៃនេះ។ ខ្ញុំនឹងធ្វើការ Live video ម៉ោង ១០:៣០ នាទីយប់នេះរៀបរាប់អំពីដំណើររឿងក្តី និងចំណាត់ការរបស់តុលាការថៃ អោយបងប្អូនពូមីងបានដឹងណា។ សូមជួយផ្តល់កំលាំងចិត្តអោយរូបខ្ញុំ និងកូនប្រុសច្បងខ្ញុំផងណា៕