Loading...

រថយន្តសង្គ្រោះមណ្ឌលសុខភាពបង្អែកស្រុកលើកដែក បើកបញ្រ្ចាសទិស ហើយបុកមនុស្សស្លាប់នៅនឹងកន្លែងដោយអយុត្តិធម៌ សូមជួយរកយុត្តិធម៌ឲ្យគាត់ផង (មានវីដេអូ)

Loading...
ប្អូនប្រុសម្នាក់ឈ្មោះ Thythy Romino បានសរសេរសារលើ Status របស់ Facebook គាត់យ៉ាងសោកសៅចំពោះការបាត់បង់ឪពុករបស់គាត់ដោយអយុត្តិធម៌ ហើយគាត់សុំអំពាវនាវឲ្យមន្ត្រីជំនាញជួយរកយុត្តិធម៌ជូនឪពុកគាត់ផង។ ហើយប្អូនក៏បានបញ្ចាក់យ៉ាងលម្អិតអំពីករណីនេះទាំងការសរសេររៀបរាប់ មានរូបថត មានវីដេអូ ព្រមទាំងមានការឆ្លើយឆ្លងគ្នាតាមរយះទូរសព្ទជាមួយគ្រូពេទ្យទៀតផង។ ហើយរឿងនេះពិត រឺមិនពិត ទុកឲ្យបងៗមន្ត្រីជំនាញជាអ្នកសម្រេចចុះ។


ខ្ញុំបាទជាកូនបង្កើតជនរងគ្រោះ​លោក សៅ​ សោម​ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ ដោយត្រូវ​ " លោក​ ខៃ​ "បើក​ រថយន្តសង្គ្រោះរបស់​មណ្ឌលសុខភាពបង្អែកស្រុកលើកដែក​(រថយន្តទទេរគ្មានអ្នកជំងឺទេ) បើកបញ្រ្ចាសទិសគ្នា​ បើកបុក ម៉ូតូឪពុកខ្ញុំបាទពេញមួយទំហឹង នៅភូមិតាហុីង​ ឃុំព្រែកដាច់​ ស្រុកលើកដែក​ ខេត្តកណ្ដាល​ នៅម៉ោង​ប្រហែល 8:00យប់​ ថ្ងៃទី13/05/2017
ហើយបណ្ដាលអោយឪពុកខ្ញុំបាទ​ ស្លាប់ភ្លាមនៅម៉ោង​ 4:05នាទីព្រឹកថ្ងៃ14/05/2017​ នៅមន្ទីពេទ្យមិត្តភាព​ ខ្មែរ​ សូវៀត ​( ពេទ្យរូសុី) នៅរាជធានីភ្នំពេញ​ ។
ខ្ញុំបាទឈ្មោះ​ សោម​ សុខធី​ និង​ ម្ដាយ​ សូមលើកម្រាមដៃដប់ អំពាវនាវដល់មន្រ្តីបូលីសជំនាញរកយុត្តិធម៌អោយឪពុកខ្ញុំបាទផង​ 🙏🙏🙏
ឪពុកគេ​ ឪពុកយើង​ ទោះគ្រួសារខ្ញុំក្រតែគ្រប់ជីវិតសុទ្ធតែមានតំលៃ។