Loading...

ភ្លើងឆេះព្រលានយន្តហោះនៅសិង្ហបុរីប៉ះពាល់ដល់ជើងហោះហើរជាង៤០ (មានវីដេអូ)

Loading...
អ្នកគ្រប់គ្រងព្រលានយន្តហោះនៅតំបន់ Changi របស់សិង្ហបុរីបានឲ្យដឹងថា ភ្លើងបានឆេះកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នាំឲ្យប៉ះពាល់ដល់ដំណើរហោះហើរប្រមាណ៤០។​


ក្រុមកម្លាំងការពារជនស៊ីវិលរបស់សិង្ហបុរី បានឲ្យដឹងថា ហេតុការណ៍នៅព្រលានយន្តហោះនោះ កើតឡើងនៅម៉ោង​១០យប់ថ្ងៃអង្គារ គឺឆេះនៅពេលដែលយន្តហោះដឹកអ្នកដំណើរមួយចំនួនមកដល់ និង មួយចំនួនទៀតដល់ពេលត្រូវចាកចេញ។​ ព័ត៌មានបឋមបង្ហាញថា មិនមានអ្នកស្លាប់ទេ គឺមានរងរបួសមួយចំនួន។​ នេះបើតាមសារព័ត៌មាន Channel News Asia។​


ទោះយ៉ាងណាអ្នកគ្រប់គ្រងព្រលានយន្តហោះនោះ បញ្ជាក់ថា អ្វីៗគ្រប់យ៉ាងមានការដោះស្រាយបានល្អ គឺរៀបចំរួចរាល់ក្រោយពេលកើតហេតុនោះឡើង។​ សមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នាំការឆេះនេះនៅឡើយគឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕