Loading...

ក្តៅៗ! សមាជិកសភាអាមេរិក អំពាវនាឲ្យទម្លាក់ ត្រាំ ចេញពីតំណែង

Loading...
យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧ សមាជិកសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោក Al Green បាននិយាយនៅចំពោះមុខសភាអាមេរិក នៅថ្ងៃពុធនេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គួរតែត្រូវបានទម្លាក់ចេញពីតំណែង។


ការអំពាវនាវបែបនេះរបស់ លោក Al Green ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកត្រាំ បានចែករំលែកព័ត៌មានសម្ងាត់ ជាតិជាមួយ រុស្ស៊ី ក៏ដូចជាបានស្នើឱ្យនាយក FBI លោក James Comey បិទការស៊ើបអង្កេតលើអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn ជុំវិញរឿងអាស្រូវទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ ដោយឡែក ថ្លែងនៅក្នុងសុន្ទរកថានៅចំពោះមុខសភាអាមេរិក លោក Al Green បានលើកឡើងដូច្នេះថា៖ «នៅថ្ងៃនេះ ខ្ញុំស្នើឱ្យលោកប្រធានសភា អំពាវនាវឱ្យមានការទម្លាក់ប្រធានាធិបតី អាមេរិកចេញពីតំណែង សម្រាប់ការបង្កជាឧបសគ្គដល់ការស្វែង រកយុត្តិធម៌»។


គួរបញ្ជាក់ថា បើតាមការស្ទង់មតិធ្វើឡើងដោយ Public Policy Polling អ្នកបោះឆ្នោតអាមេរិក៤៨ភាគរយ ជឿជាក់ថាលោកត្រាំ គួរតែត្រូវបាន ទម្លាក់ពីតំណែង។ ក៏ប៉ុន្តែ ជាធម្មតាប្រទេសកាន់របបប្រធានាធិបតីនិយម ការចង់ទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងក៏មិនមែនជា រឿងងាយស្រួលនោះឡើយ ៕