Loading...

លេង​តុងទីន បើមេ រឺកូន រត់ចោល​មិន​សង តើត្រូវជាប់ទោសអត់​?

Loading...
ការលេង​តុងទីន បើលេងត្រឹមត្រូវគឺវាជួយក្នុងការ​សន្សំ​ប្រាក់ និង​ជា​របរ​មួយ ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួនធំនាំគ្នាលេង​ក្រុម​។ ការលេង​តុងទីន ទទួលបានការប្រាក់ច្រើនគួរសមដែរ ដែល​ចំណេញ ហើយ​មិនចាំបាច់ ដាក់​ទ្រព្យ​បញ្ចាំ​ឡើយ​។​


ឧទាហរណ៌បើលេង១ក្បាល ៣០០ដុល្លា ហើយបើនរណម្នាក់ចង់ដេញឲ្យបានដោយគេដាក់១០០ដុល្លា ដូចនេះកូនទាំងអស់មិនបានដេញគ្រាន់តែបង់ឲ្យគេ ២០០ដុល្លាជាការស្រេច ដោយចំណេញ១០០ដុល្លាបាត់ទៅហើយ។ ហើយជាទូទៅអ្នកខ្លះលេង១ខែម្តង អ្នកខ្លះកន្លះខែម្តង ឯអ្នកខ្លះទៀតលេងរាល់ថ្ងៃ។ មានន័យថាពាក្យថា "លេង" ហ្នឹង ក្នុងន័យតុងទីនគេហៅថា "ដេញ"។


​ភាគច្រើន ការលេង​តុងទីន នឹង​ជោគជ័យ ប្រសិនបើ​អ្នកលេង​ទាំងអស់ មាន​កិច្ចសន្យា និង​គោរព​តាម​ការព្រមព្រៀង​។​

​បើ​ក្នុង​ករណី ដែល​មេ​តុង​ទី ឬ​អ្នកលេង​ណា ដែល​ងាប់ ដោយ​ប្រមូល​លុយ​រួច​ ហើយក៏រត់ចោល ឬ​មិន​ធ្វើ​តាម​កិច្ចសន្យា ច្បាស់​ណាស់ តុងទីន​ក្បាល​នេះ ច្បាស់​ជា​ខូច ឬ​មាន​បញ្ហា​ហើយ​។​


​អឺចឹង តាមច្បាប់ តើ​ការ​រត់​ចោល​នោះ ត្រូវ​មានទោស​ដែរឬទេ​? បើ​មាន​ទោស តើ​ខុស​ពី​បទ​អ្វី​?

​ជាទូទៅ ការលេង​តុងទីន មេ​តុងទីន ជា​អ្នក​ប្រមូល​លុយ ពី​កូន​តុងទីន​ទាំងអស់​។ មេ​តុងទីន ត្រូវ​ធានា​រ៉ាប់រង និង​ចេញសង​ជំនួស ក្នុងករណី កូន​តុងទីន​ណាមួយ​រត់ចោល​។​


បច្ចុប្បន្ន ប្រទេស​កម្ពុជា គ្មាន​ច្បាប់​ស្ដីអំពី ការលេង​តុងទីន​ទេ ប៉ុន្តែ ក្នុងករណី មាន​ជម្លោះ គេ​អាច​ប្ដឹង ដោយ​សម្អាង​តាម​ទៅលើ ភាពជាក់ស្តែង ស្ដីពី​កិច្ចសន្យា និង​ក្រមព្រហ្មទណ្ឌ​។​


​ដូច្នេះ បើ​មេ​តុង​ទីន ឬ​កូន​តុងទីន​រត់ នោះ​គឺ​ត្រូវ​មាន​កំហុស ពីបទ "​ក្បត់​កិច្ចសន្យា​" ហើយ​។ ហើយបើគេប្តឹង ច្បាស់ជាតម្រូវឲ្យសងជាប្រាក់ និងសំណង់ជំងឺចិត្ត។ល៕