Loading...

ពិតជាមិនគួរឲ្យជឿថានាងខ្ញុងបានបង្តើតមុខរ​​​បរមួយនេះបន្ថែមសោះ ក្រៅពីជាតារាកំប្លែង

Loading...
នាងខ្ញុងគឺជាតារាកំប្លែងដែលមានប្រជាប្រិយខ្លាំងក្នុងក្រុមជាមួយលោក ពាក់មី នាងកាន់​តែមាន​ប្រជាប្រិយភាពខ្លាំង​ នៅក្នុង​ពិភពសិល្បៈ ​មិន​ថា​កំប្លែង កាត់សក់ សម្តែង​រឿង និងថតចម្រៀងខារ៉ាអូខេ​នោះទេ។ រឿងដែលគួរ​ចាប់​អារ​ម្មណ៍នោះគឺ នាពេលនេះនាងខ្ញុង កំពុងបន្ថែម​មុខរបរ​ថ្មីមួយទៀត ​គឺ​ទទួល​ធ្វើ​ម្ហូប​ការ ដែល​កំពុង​ទទួលបាន​ការគាំទ្រខ្លាំង​ពីអតិថិជន ។​


​មុខរបររបស់តារារូបនេះ​កំពុង​តែកាក់កបខ្លាំង​គួរសម​ដែរ ​ក្នុងនោះ​ក៏មាន​ការ​បង្ហើប​ពី​សំណាក់​មិត្តភក្តិ​រួម​អាជីព​​ថា ក្នុង​មួយខែៗ​តារា​កំប្លែង នាងខ្ញុង អាច​រកប្រាក់​ចំណូល​បាន​រាប់ពាន់​ដុល្លារ​មិន​ចាញ់​តារា​ល្បីៗ​ប៉ុន្មាន​ឡើយ។


​តារា​កំប្លែង​ដែលកំពុងលេងនៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន នាងខ្ញុង ក៏មាន​ទទួល​ច្រៀង​កាត់​សក់​ នៅតាម​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​ផងដែរ ។ ក្រៅពីនេះ នាង​ក៏​ជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ថោ​ន​ម្នាក់​ដែរ។ ថ្មីៗ​នេះ​តារា​កំប្លែង នាងខ្ញុង ក៏បាន​ចូលរួម​ថត​រឿង​ភាគ​ទូរទស្សន៍​ជា​បន្តបន្ទាប់​ដែរ មានដូចជា​រឿង ភាគ «​ក្រមុំ​បេះដូង​ដែក​ប៉ះ​អង្គរក្ស​ចិត្តខ្លាំង​» ដែលមាន ប៊ី​រី​យ៉ា និង អេ​ត​វីន ជា​តួឯក ។ សម្រាប់​រឿង «​អាពាហ៍ពិពាហ៍ចម្លែក» ​ដែល​នាង​ទើប​ថត​ចប់ ​កាលពីពេល​ថ្មីៗនេះ ដែលបាន​ចាក់​បញ្ចាំង​នៅតាម​កញ្ចក់​ទូរទស្សន៍​ហើយ ។


នាងខ្ញុងនាពេលថ្មីៗ ក៏​កាន់​តែមាន​រូប​សម្រស់ ស្រស់​ស្អាត និង​មានការ​តុបតែង​ខ្លួន​កាលី​ប​ ឡូយជាមុនឆ្ងាយណាស់ ​ហើយអ្វីដែល​គួរឲ្យកត់សម្គាល់នោះ នាងមាន​មន្ត​ស្នេហ៍គួរឲ្យទាក់ទាញណាស់ មិនត្រឹមតែប៉ុណ្ណោះក៏បាន​ធ្វើឱ្យ​បុរសៗ​ជាច្រើន​គួច​ស្នេហ៍​ចង់បាន​រូបនាង​ជា​គូគាប់ផងដែរ។


នាថ្មីៗ​នេះ​គេ​បានសង្កេតឃើញថា នាងខ្ញុ​ង បង្ហោះសារ​បង្ហាញ​ពី​ការបង្ហាញទឹកចិត្ត​របស់​នាង ចំពោះគូស្នេហ៍ ​នៅតាម​បណ្តាញ Facebook ​ជា​ញឹកញាប់ណាស់ ស្របពេលនោះផងដែរនាងហាក់បីដូចជា​មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​គូស្នេហ៍​នាងនៅឡើយនោះ​ទេ៕