Loading...

​គេ​ប្រទះ​ឃើញ​នាង​ខ្មឹបដែលជាភរិយាទី១របស់នាយ ហុង ដា ក្នុង​សភាព​ដុនដាប​ខ្លាំងដោយគ្មានលុយមួយរៀលផង

Loading...
នាង​ខ្មឹប​ដែល​ជា​ភរិយា​ទី​១​របស់​នាយ ហុងដា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាង​ក្នុង​សភាព​ដុនដាប​ខ្លាំង គ្មាន​១​រៀល​ជាប់​ខ្លួន ហើយ​រូបរាង សាច់​ឈាម​ខ្មៅ​ស្រអាប់​ខ្លាំង​ខុស​ពី​មុន​ឆ្ងាយ។

នៅប៉ុន្មានម៉ោងមុននេះលើ Facebook របស់បងប្រុសម្នាក់ឈ្មោះ Keo Virakboth បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ដោយ​ក្នុង​នោះ​មាន​មនុស្ស​ជា​ច្រើន​ចូល​មក Comment សម្ដែង​ការ​អាណិត​អាស៊ូ និង​ចែក​ចាយ​បន្ត​ឲ្យ​គ្នា​រាប់​ពាន់។


ហើយបងប្រុសក៏បានរៀបរាប់​ថា "យប់​នេះ​ខ្ញុំ​បាទ​បាន​ជួប​អ្នក​នាង ឃ្មឹប ប្រពន្ធ​ដើម​លោក ហុងដា សភាព​គួរ​ឱ្យ​អាណិត​ណាស់ រក​តែ​អង្ករ​ច្រក​ឆ្នាំង​សឹង​ពុំ​បាន​ផង​រក​លុយ​មក​មើល​កូន​ក៏​មិន​បាន​ទៀត គ្មាន​លុយ​មួយ​រៀល​ទេ សូម​ពុក​ម៉ែ​បង​ប្អូន​មេត្តា​ជួយ​គាត់​ផង មើល​មុខ ក៏​ដឹង​ថា​គាត់​គ្មាន​លុយ​ដែរ អាណិត​ណាស់ បើ​ចង់​ជួយ​គាត់​សូម​ខល​មក​លេខ 097 4707724”។


ហើយមានអ្នកស្គាល់ប្រវត្តិរបស់អ្នកនាងខ្មឹបបានបញ្ចាក់ថា គាត់នៅជាមួយប្អូន ហើយដើរស៊ីឈ្នួលគេ បានព្រឹកខ្វះល្ងាច ហើយក៏គ្មានផ្ទះនៅដែរ ដោយគេអាណិត គេតែងតែឲ្យទៅចាំចំការយាយឡុង។


រ៉េន សុធារី ហៅ ខ្មឹប ដើម​ឡើយ​គឺ​ជា​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ និង​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ក្រុម​កំប្លែង​នាយ កុយ។ ប៉ុន្តែ​ក្រោយ​បែក​គ្នា​ជាមួយ​នាង ហុងដា អំឡុង​ឆ្នាំ ២០១០ ដោយ​សារ​នាង​មាន​អ្នក​ថ្មី​នោះ ឆាក​ជីវិត​នាង​ផ្លាស់​ប្ដូរ​ទាំង​ស្រុង បន្ទាប់​ពី​គូ​ស្នេហ៍​ថ្មី​បាន​បោះបង់​នាង​ចោល។ ក្រោយ​អស់​បង្គោល ជីវភាព ខ្មឹប ចាប់​ផ្ដើម​ដុនដាប និង​មាន​ចចាមអារ៉ាម​ថា នាង​ញៀន​ថ្នាំ​ទៀត។