Loading...

បើបងស្រលាញ់អូនហេតុអ្វីក៏បាញ់សម្លាប់អូនដល់ទៅ៦គ្រាប់ (មានវីដេអូដែលបានបាញ់តែម្តង)

Loading...
ប្រទេសថៃ៖ រឿងដ៏គួរឲ្យសោកស្តាយកាលពីថ្ងៃទី ១៧ ខែឧសភា ម្សិលម៉ិញនេះ ប៉ូលិសខេត្តថាក់បុរី បានទទួលសេចក្ដីរាយការណ៍ថា មាកករណីបាញ់សម្លាប់នារីស្រស់ស្អាតវ័យក្មេងម្នាក់ ដល់កន្លែងធ្វើការ នៅក្នុងចំណុចក្រុមហ៊ុនឯកជនមួយកន្លែង ។ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ក្រុមប៉ូលិសក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយបានឃើញបុគ្គលិក ៤ – ៥ នាក់នៅក្នុងក្រុមហ៊ុន កំពុងមានអាការៈភិតភ័យ មិនទាន់បាត់នៅឡើយ ហើយជាមួយគ្នានោះ សមត្ថកិច្ចក៏បានឃើញសាសពនារីវ័យក្មេងម្នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាម ក្បែរកន្លែងអង្គុយធ្វើការតែម្ដង ។


នារីរងគ្រោះមានវ័យ ប្រហែល ២៦ឆ្នាំ មានទីលំនៅក្នុងទីរួមខេត្តថាត់បុរី ជាបុគ្គលិកផ្នែកហិរញ្ញវត្ថុក្នុងក្រុមហ៊ុនខាងលើ បានស្លាប់ដោយសារការបាញ់ប្រហារដោយកាំភ្លើង ចំនួន ៦គ្រាប់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយនាងត្រូវបានឃាតករបាញ់ចំនួន ៦គ្រាប់​ ត្រូវចំដើមក ១គ្រាប់ ជើង ៤គ្រាប់ ហើយក្បែរនោះសមត្ថកិច្ចក៏បានរកឃើញកាំភ្លើងម៉ាក 9mm មួយដើមផងដែរ ។


យោងតាមការរៀបរាប់មិត្តរួមការងាររបស់នារីរងគ្រោះបានឱ្យដឹងបន្ថែមទៀតថា មុនពេលកើតហេតុ នៅកន្លែងធ្វើការ មិនមានអតិថិជនឡើយ ហើយបុគ្គលិកទាំងអស់ ក៏រៀបចំបិទកន្លែងធ្វើការដែរ ស្រាប់តែមានមនុស្សប្រុសម្នាក់ដែលគេស្គាល់ថា ជាមិត្តប្រុសរបស់នារីរងគ្រោះ ដើរមករកនាង ដូចនេះហើយទើបគ្មានអ្នកណាចាប់អារម្មណ៍ ។ សាក្សីបានបន្តថា បានបន្តិចក្រោយមក ស្រាប់តែឮសំឡេងផ្ទុះគ្រាប់កាំភ្លើងតែម្ដង ។ 


តាមការបញ្ជាក់របស់ក្រុមការងារ ធ្វើការជាមួយនារីរងគ្រោះបានឱ្យដែរថា ប្រហែលមកពីបុរសជាជនល្មើស និងត្រូវជាមិត្តប្រុសរបស់នារីរងគ្រោះរូបនោះ មកសុំត្រូវគ្នាវិញ ក្រោយពីបានបែកគ្នារយៈពេល ២-៣ ខែរួចមក តែនារីរងគ្រោះមិនព្រមទើបមានហេតុការន៍ដូចនេះកើតឡើង ។ 


យោងតាមសេចក្ដីរាយការណ៍ព័ត៌មានប្រចាំថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ នេះ បានឱ្យដឹងថា សមត្ថកិច្ច បានស៊ើបអង្កេត និងតាមចាប់ខ្លួនបានជនដៃដលបានហើយ ដែលកំពុងរត់គេចខ្លួននៅទីក្រុងបាងកក ហើយក្រោយពីបានចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់នារីរងគ្រោះពិតប្រាកដមែន ដោយសារតែភ្លើងប្រចណ្ឌ ៕





ហើយនេះជាឃាតកដែលប៉ូលិសចាប់បានហើយ





ប្រភព៖ www.khaosod.co.th