Loading...

វីធីធ្វើលៀសហាលអោយមានរស់ជាតិឆ្ងាញ់ពិសារ ព្រមទាំងមានអនាម័យផងដែរ (មានវីដេអូ)

Loading...
បើគ្រាន់តែលឺពាក្យថាលៀសហាល មនុស្សមួយចំនួនប្រាកដជាស្រក់ទឹកមាត់ហើយ ព្រោះវាក៏ជាអាហារមួយប្រភេទដែលប្រជាជនខ្មែរយើងមួយចំនួនចូលចិត្តញុាំខ្លាំងណាស់ ជាពិសេសនោះបើបានញុាំជាមួយទឹកអំពិលទុំ ហើយនិងបាយកក រឹតតែជាប់មាត់តែម្តង។

 
តែចង់និយាយថាពេលនេះមានអារម្មណ៌ស្រក់ទឹកមាត់បណ្តើរៗហើយ។ ដូចនេះដើម្បីធ្វើឲ្យលៀសហាលមានរស់ជាតិឆ្ងាញ់ ព្រមទាំងមានអនាម័យផងនោះ បងប្អូនទាំងអស់ក៏អាចធ្វើខ្លួនឯងបានដែរ គ្មានអ្វីពិបាកទេ សូមមើលការណែនាំខាងក្រោមទៅជាការស្រេច៖


- ដំបូង យើងយកលៀសចំនូនពីរកំប៉ុង មកដាក់ត្រាំទឹក ហើយហាន់ម្ទេសចំនូនប្រាំគ្រាប់ដាក់ជាមួយ ដើម្បីអោយវាចេញដី។ ក្រោយពេលបានមួយម៉ោងហើយ សូមយកមកលាងទឹក អោយស្អាត បន្ទាប់មកយើង យកវាទៅដាក់ក្នុងស្បៃដោយរុំឲ្យជាប់

- ដាក់ដាំទឹកល្មមអោយពុះខ្លាំង រួចយកលៀសដែលរុំស្បៃនោះ មកជ្រលក់ ហើយលើកឡើងភ្លាម


១. ប្រភេទលៀសហាល អំបិលម្រេច

អំបិលកន្លះស្លាបព្រា, រុតឌីមួយស្លាបព្រា, ប៊ីចេងកន្លះស្លាបព្រា, ស្ករសកន្លះស្លាព្រា, ម្រេចពីរស្លាបព្រា, មើមខ្ទឹមស៥ខ្លែប បុកអោយសព្វរួចយកមកច្របល់ជាមួយលៀស ដាក់ហាលថ្ងៃជាការស្រេច ពីរម៉ោងក្រោយអាចញុាំបានហើយ។


២. ប្រភេទលៀសហាល អំបិលម្ទេសប្រៃផ្អែម

អំបិលមួយស្លាប់ព្រា, រុតឌីកន្លះស្លាព្រា, ប៊ីចេងកន្លះស្លាបព្រា, ស្ករពីរស្លាបព្រា, ម្ទេសប្រាំគ្រាប់, មើមខ្ទឹមស៧ខ្លែប បុកអោយសព្វ រួចយកមកលាយជាមួយលៀស ដាក់ហាលថ្ងៃ ជាកាស្រេច ពីរម៉ោងក្រោយអាចញុាំបានហើយ។


៣. ប្រភេទលៀសហាល អំបិលបង្គារគ្រាម

អំបិលកន្លះស្លាបព្រា, រុតឌីកន្លះស្លាបព្រា, ប៊ីចេងកន្លះស្លាបព្រា, ស្ករមួយស្លាបព្រា, បង្គារគ្រាមកន្លះខាំ, ម្ទេសប្រាំគ្រាប់, មើមខ្ទឹមស២ខ្លែប បុកអោយសព្វរួចយកមកលាយជាមួយលៀស ដាក់ហាលថ្ងៃជាកាស្រេច ពីរម៉ោងក្រោយអាចញុាំបានហើយ។


៤. ប្រភេទលៀសហាល អំពិលទុំ

អំបិលចុងស្លាបព្រា, រុតឌីកន្លះស្លាព្រា, ប៊ីចេងកន្លះស្លាបព្រា, ស្ករសមួយស្លាព្រា, ទឹកត្រីមួយស្លាបព្រាកន្លះ , ទឹកសុទ្ធពីរស្លាបព្រា, ម្ទេសប្រាំគ្រាប់, អំពិលទុំកន្លះចានចង្កឹះស្ទើរ, មើមខ្ទឹមស៤ខ្លែប រួចបុកអោយសព្វ លាយជាមួយលៀស ដាក់ហាលថ្ងៃជាការស្រេច ពីរម៉ោងក្រោយអាចញុាំបានហើយ។


បញ្ជាក់៖ ញុាំលៀសហាលចន្លោះម៉ោង ១២ ដល់ម៉ោង ២ រសៀល អាចសម្លាប់បាក់តេរីផ្សេងៗ បានច្រើន ដោយសាពេលវេលានេះវាមានកំដៅព្រះអាទិត្យក្តៅខ្លាំង។ សូមជួយ share អោយបានច្រើនផងណា។