Loading...

ពិតជារំភើប! លោកតា ផ្លុង មឿក ទទួលបានការយកចិត្តទុកដាក់ និង មានការឧបត្ថម្ភជាប្រចាំ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

Loading...
ពិតជារំភើប! លោកតា ផ្លុង មឿក ទទួលបានការយកចិត្តទុកដាក់ និង មានការឧបត្ថម្ភជាប្រចាំ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះបើយោងតាម Facebook Page របស់លោក Heng Loong បានបង្ហោះសារមួយម៉ោងមុននេះ ដោយបានរៀបរាប់ដូចខាងក្រោមនេះ៖

លោកតា ផ្លុង មឿក ទទួលបានការយកចិត្តទុកដាក់ និង មានការឧបត្ថម្ភជាប្រចាំ ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូចសិល្បករចាស់ជរាផ្សេងៗទៀតដែរ។


ខាងក្រោមនេះជារបាយការណ៍ដែលសម្តេចទាំងពីរបានឧបត្ថម្ភកន្លងមក:
កូនស្រីរបស់គាត់ក៍បានបញ្ជាក់ទៀតថា តាមការពិត គ្រាន់តែបានដំណឹងថា លោកតា ផ្លុង មឿក ធ្លាក់ខ្លួនឈឺ មិនអាចចេញសំដែងរកកំរៃចិញ្ចឹមខ្លួនបាន សម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធិបណ្ឌិត បានចាត់តំណាងអោយមកសួរសុខទុក្ខ និង ពិនិត្យស្ថានភាពជំងឺជាក់ស្តែង តាំងពីលោកតាទើបតែឈឺភ្លាមៗមកម្លេះ ហើយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៍បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ១មុឺនដុល្លា ដែលបានផ្តល់ជូនកាលពីខែ មេសា ឆ្នាំ ២០១៣ រួមនិងប្រាក់ឧបត្ថម្ភជាប្រចាំខែ ចំនួន ៥០មុឺនរៀលក្នុងមួយខែ ដែលចាប់បើកតាំងពីខែ ឧសភា ឆ្នាំ ២០១៣ មក ហើយប្រាក់ឧបត្ថម្ភនេះ កូនរបស់គាត់ក៍បានទៅបើកជាប្រចាំនៅ ខុទ្ទការល័យសម្តេចតេជោរហូតមកមិនដែលខាន ដែលសរុបមកដល់ពេលនេះ គឺមានចំនួន៦១ខែរួចមកហើយ ។


លោកតា ផ្លុង មឿក ក៍នៅទទួលបានប្រាក់ចូលនិវត្តន៍ចំនួន៣០មុឺនរៀល ពីក្រសួងវប្បធម៏ និង វិចិត្រសិល្ប:ផងដែរ ហើយថ្មីៗនេះទៀត ប្រាក់ចូលនិវត្តន៍របស់លោកតាក៍បានឡើងដល់ ៣៦មុឺនរៀល ។ កូនស្រីរបស់លោកតា ផ្លុងមឿក ក៍បានបញ្ជាក់ថាប្រាក់ឧបត្ថម្ភសរុបទាំងអស់ គឺទទួលបានចំនួន ៨៦មុឺនរៀលដែរក្នុងមួយខែៗ ហើយត្បិតមែនតែប្រាក់ឧបត្ថម្ភទាំងអស់មិនអាចរ៉ាប់រងបន្ទុកចំណាយលើកការព្យាបាលជំងឺបានទាំងស្រុងមែន ក៍ប៉ុន្តែក៍បានសំរាលនូវបន្ទុកចំណាយមួយចំនួនធំផងដែរ ។


ក្នុងនាមសមាគម សូមថ្លែងអំណរគុណ និង កោតសរសើរយ៉ាងក្រៃលែង ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់រូបដែលជួបការលំបាក ដូចជាសិល្បករ សិល្បការិនី ជនចាស់ជរា អ្នកមានជំងឺ ឈឺថ្កាត់ ឬ អ្នកក្រអត់ក្សត់ទាំងឡាយ ដែលលោកបានដឹង និងទាំងអស់នេះហើយគឺពិតជាបន្ទុកមួយដ៏ធំធេង ចំពោះសម្តេចទាំងពីរ ក៍សូមជូនពរសម្តេចទាំងពីរ សុខភាពល្អ និង ជោគជ័យក្នុងការដឹកនាំប្រទេសអោយបានរីកចំរើនរុងរឿង និងជាភាពកក់ក្តៅដល់ប្រជាជនគ្រប់ៗគ្នា ។