Loading...

កូនក្រមុំលោតសម្លាប់ខ្លួន ក្រោយពេលកូនកំលោះរត់ចោលដោយមិនដឹងមូលហេតុមុនពេលរៀបការ (​មាន​វី​ដេ​អូ​)

Loading...
ប្រទេសចិន៖ តាមប្រភពព័ត៌មាន www.thesun.co.uk បានឲ្យដឹងថាកូនក្រមុំម្នាក់នៅរស់នៅ ខេត្ត Changchun Jilin មានបំណងលោតសម្លាប់ខ្លួនពីលើអគារចុះមកក្រោមដែលមានកំពស់ខ្ពស់គួរសមដែរ ក្រោយពេលកូនកំលោះបានបោះបង់នាងចោលមុនថ្ងៃរៀបការ។ តែវាជាសំណាងល្អណាស់ដែលមានបុរសម្នាក់ ព្រមទាំងអ្នកផ្សេងទៀតជួយនាងទាន់ពេលវេលា។


តាមសេចក្តីរាយការណ៍ប្រាប់ថា នាងបានស្រលាញ់គ្នាជាមួយនឹងកូនកំលោះម្នាក់នោះអស់រយៈពេល ៤ ឆ្នាំទៅហើយ តែជិតដល់ពេលរៀបការ កូនកំលោះបានរត់ចោលនាងដោយគ្មានមូលហេតុទៅវិញ។ ដោយសារក្តីតូចចិត្តបែបនេះទើបនាងក៏សម្រេចចិត្តលោតសម្លាប់ខ្លួនឲ្យស្លាប់តែម្តងព្រោះវាខ្មាសគេពេក។ ទីបំផុតនាងពិតជាសំណាងណាស់ ដែលមានបុរសម្នាក់នៅជិតនោះជួយនាងទាន់ពេលវេលា គាត់មានឈ្មោះថា Guo Zhong Fan គាត់ស្រវេរស្រវ៉ាយ៉ាងខ្លាំងទំរាំចាប់នាងជាប់ហើយក៏បានទាញនាងឡើងមកវិញ។


មានមនុស្សជាច្រើនបានឃើញហេតុការណ៍នោះ ពេលដែលលោក Guo បីនាងចុះមកដល់ដី មានបុរសម្នាក់ដែលជាទាហានចូលនិវត្តន៍បាននិយាយថា៖ “ ឯងប្រហែលជាធ្លាប់ធ្វើជាទាហានពីមុនហើយ បានជាមានវិធីសាស្ត្រអាចជួយសង្គ្រោះបែបនេះបាននោះ។ 


ក្រោយពេលបានជួយនាងរួចគេសង្កេតឃើញថានាងមិនបានរងរបួសអ្វីធ្ងន់ធ្ងរទេ តែត្រូវឡានពេទ្យដឹកទៅពិនិត្យឡើងវិញជៀសវាងមានបញ្ហាអ្វីផ្សេងទៀតដែលមិនទាន់រកឃើញ៕