Loading...

ម្តាយបង្កើតរួមប្តីចុង ធ្វើឲ្យកូនខ្លួនបែកថ្លើមរហូតដល់ស្លាប់

Loading...
ព្រឹត្តការណ៌ដ៏រន្ធត់មួយបានកើតឡើងនៅប្រទេសថៃនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ដោយម្តាយបង្កើត និងឪពុកចុងសម្លាប់កូនបង្កើតខ្លួនចោល។ ធ្វើឲ្យឪពុកបង្កើតដែលមានអាយុ៣៨ឆ្នាំស្ទើរក្អួតឈាមដោយពោរពេញក្តីអាណិត ខ្លោចផ្សា ដោយពុំទាន់ដឹងហេតុផលស្លាប់ពិតប្រាកដនោះជាអ្វី គ្រាន់តែឃើញមានស្នាមកំបិតខ្លះៗប៉ុណ្ណោះតែពុំទាន់ស៊ីជំរៅឡើយ។


ដោយមិនអស់ចិត្តឪពុកបង្កើតបានស្នើទៅកាន់ប៉ូលីសដើម្បីធ្វើការសើបអង្កេតដោយគាស់មឈូសនោះឡើងវិញ ដើម្បីឲ្យកាន់តែច្បាស់។ ក្រោយការពិនិត្យឡើងវិញដោយត្រឹមត្រូវហើយក៏សង្កេតឃើញថា ក្មេងនោះបានបែកថ្លើមថែមទៀត ព្រមជាមួយសួតដោយមានស្នាមជាំផងដែរ។


ហើយរឿងដែលហួសចិត្តបំផុតនោះគឺឪពុកចុងបានរំលោភក្មេងប្រុសផងដែរ។ ហើយពេលនេះគេបានបញ្ចូនអ្នកទាំងពីរនេះ ទៅកាន់ពន្ធនាគាបន្ទាប់ពីតុលាបានកាត់ទោសរួចរាល់ហើយ។





ប្រភព៖ http://www.tnews.co.th