Loading...

ហុងស៊ុយ ហៅ​ប្រាក់​ចូលផ្ទះតាមវិធីងាយៗ ដោយ​ចាយមិនចេះអស់ តាម​ក្បួនចិនសែ

Loading...
អ្នកណា​ក៏​ចង់ឱ្យ​ខ្លួន​ឯង​មាន​ប្រាក់កាស​ច្រើន ឬ​យ៉ាងហោចណាស់ ក៏មាន ប្រាក់​ចាយវាយ​ពេញ​ដែរ ។ ចំណុច​នេះ​ នរណា​ក៏​ចង់​បាន​ដែរ ប៉ុន្តែ​សមត្ថភាព​នៃ​ការ​ឈោង​ចាប់​ខុសប្លែកៗ​ពីគ្នា។ ក្រៅពី​សមត្ថភាព​ការងារ​ ហុងស៊ុយ​សម្រាប់ការហៅ​ប្រាក់​ចូល​ហោប៉ៅ ជា​ចំណុច​មួយ​ដែល​គេ​ជឿជាក់ថា មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ។​ បើ​លោកអ្នក​ចង់​​​ហៅ​ប្រាក់​ចូល​ឱ្យ​កាន់តែច្រើន អ្នក​អាច​សាកល្បង​ដូច ខាងក្រោម៖


១. ឧស្សាហ៍​រៀបចំ​របស់របរ​ឱ្យ​មាន​របៀប​

​កុំ​បណ្តោយ​ឱ្យ​របស់រ​បរគ​រ​ចោល​នៅ​លើ​តុ។ របស់​អ្វី​ដែល​ចាស់​លែងប្រើកា​រហើយ គួរ​ប្រមូល​យក​ទៅ​បោះចោល ឬរៀបចំទុកដាក់​ទៅតាម​ទីកន្លែងឱ្យបាន​ត្រឹមត្រូវ។ សូម​កុំ​ទុក​របស់​រាយប៉ាយ​លើ​តុ ឬ​ក្លិនឆ្អេះ​ស្អុយ​នាំ​តែ​កើត​ឧបទ្រពចង្រៃ។


២. កាបូប​ប្រាក់​ដែល​ចាស់​ហើយ គួរ​ផ្លាស់ប្តូរ​ថ្មី​

​កុំ​ប្រើ​កាបូប​ប្រាក់​ដែល​ចាស់ ឬ​ចាប់ផ្តើម​ដាច់​រហែក​ធ្លុះធ្លាយ​ជាដាច់ខាត។ បើ​យក​ល្អ​បំផុត​ការប្រើ​កាបូប​ប្រាក់ គួរប្រើ​ពណ៌​ក្រហម ព្រោះ​តាម​ហុងស៊ុយ​ចិន ពណ៌​នេះ​ជា​ពណ៌​ល្អ​លើសគេ និង​ជា​ពណ៌​ចម្រុងចម្រើន​ទៀតផង។​ ​ចំពោះ​ប្រាក់កាស គួរ​ដាក់​ឱ្យ​មាន​របៀប ​និង​មិនគួរ​ញាត់ញុ​ក់ញីជាដាច់ខាត ពីព្រោះ​តាម​ជំនឿ​ថា ក្រដាស់ប្រាក់​ដែល​ញាត់ញក់ញី​ក្នុង​កាបូប​ប្រាក់​មិនល្អ​ទាល់តែសោះ។


៣. ព្យាយាម​នៅក្បែរ​ទឹក​ឱ្យបាន​ច្រើន​

​នេះ​មិន​បាន​មានន័យ​ថា ឱ្យ​លោក​អ្នក​ផ្លាស់​ផ្ទះ​ទៅ​នៅ​ជាប់​មាត់​ទន្លេ ឬ​ផ្លាស់កន្លែងធ្វើការ​នៅ​ក្បែរ​បន្ទប់ទឹក​ទេ គ្រាន់តែ​ឱ្យ​រក​កញ្ចក់​ទូ​ដាក់​ត្រី មក​ដាក់​ឱ្យ​ចំ​ទិស​ខាងជើង​ក្នុង​បរិវេណ​ផ្ទះ ឬ​អាច​យក​រូបភាព​ទឹក​មក​បិទ​លើ​ជញ្ជាំង​ផ្ទះ​ក៏​ជា​ការ​ស្រេច។​


៤. រក​រូបភាព​ទឹកជ្រោះ ឬ​ផ្ទៃសមុទ្រ​ព្យួរ ឬ​ក៏​ដាក់​ទុក​នៅ​លើ​តុ​

​បើ​អ្នក​ចង់​បន្ថែម​ង៉ូវ​ហេង​នៅ​កន្លែងធ្វើការ អាច​រក​រូបភាព​ទឹកជ្រោះ​ដាក់​លើ​តុ ឬ​ព្យួ​រលើជញ្ជាំង ក៏​ផ្តល់​ជោគ​សំណាង​បាន​ដូចគ្នា។​


៥. ជួសជុល​កន្លែង​ខូចខាត​ត្រង់​បរិវេណ​ផ្ទះ​ឱ្យ​ស្អាត​ជា​និច្ច​

​ត្រង់​កន្លែង​ណា​ដែល​បាក់បែក ឬ​ខូចខាត​ត្រូវ​ប្រញ៉ាប់​ជួសជុល​ភ្លាម កុំ​ទុកចោល​នាំ​អពមង្គល។ ពិសេស​ត្រង់​ពិដាន​ដែល​ធ្លុះធ្លាយ ឬ​បាក់បែក ត្រូវ​ប្រញ៉ាប់​ជួសជុល ព្រោះ​គេ​ជឿថាវានឹង​ធ្វើឱ្យ​ប្រាក់កាស​ធ្លាយ​ចេញ​អស់​ទៅវិញ។​


៦. ពណ៌​នាំ​ជោគ​លាភ​

​ពណ៌​ទាំងនោះ​មានដូចជា ពណ៌​បៃតង ពណ៌​ក្រហម ឬ​ពណ៌​ស្វាយ ដែលសុទ្ធតែ​ជា​ពណ៌​ហៅ​ជោគ​លាភ និង​ប្រាក់​កាស​ចូល​មក​បាន​ទាំងអស់។​ ​​ពណ៌​ទាំងអស់នោះ​អាច​ប្រើ​លាប ឬ​របស់​តុបតែង​ផ្ទះ​ក៏​បាន​ទទួល​លទ្ធផល​ដូចគ្នា។