Loading...

អីយ៉ា! នាយ ចឺម បានកាដូរថយន្តទំនើបកប់ស៊េរីមួយគ្រឿងពីរម្ចាស់…

Loading...
តារាចម្រៀង និងកំប្លែងវ័យក្មេង នាយចឺម នៅរសៀលថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧នេះ បានទទួលកាដូរថយន្តពីប៉ាធម៌របស់ខ្លួន ដែលជា​ថៅកែផលិតកម្ម BKS ។​

ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលលោកឈុន ឡាត់ បានស្រឡាញ់នាយចឺម មិនខុសពីកូនបង្កើតខ្លួន លោក ឈុន សុវណ្ណភក្តីនោះ ដោយ​ប្រគល់កាដូរថយន្តមួយ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​


បទសម្ភាសន៍ជាមួយ Daily Report នៅរសៀលនេះ នាយចឺម បានប្រាប់ឲ្យដឹងថា បាទបងប៉ាធម៌ បានអោយកាដូរថយន្តថ្មីមួយ ប្រភេទរថយន្ត Toyota Tundra ដោយកាលគាត់ទិញតម្លៃជាង ៣៥០០០ ដុល្លារ​អាម៉េរិក ។ នាយចឺមថា ខ្លួនពិតជាសប្បាយរីករាយ រកអ្វីថ្លែងមិនត្រូវទាល់តែសោះឡើយ ដែលប៉ាធម៌ស្រឡាញ់ខ្លួនយ៉ាងដូច្នោះ ហើយក៏សូមជូនពរ​ប៉ាធម៌ឲ្យមានសុខភាពល្អ​ជាម្លប់កូនៗផងដែរ។​


ដោយឡែកលោក ឈុន សុវណ្ណភក្តី ដែលត្រូវជាបងធម៌ នាយចឺម ក៏បានឲ្យដឹងផងដែរថា ពិតណាស់ ប៉ា​ពិតជាឲ្យរថយន្តទៅប្អូនចឺម មែន ។ លោកថា លោករាងច្រណែនដែរ ប៉ុន្តែធ្វើម៉េចយើងបានក្លាយជាបងប្អូនទៅហើយ រថយន្តគាត់ ក៏ដូចជា​រថយន្តខ្ញុំដែរ​៕​