Loading...

ក្តីស្រលាញ់របស់ម្តាយដោយសុខចិត្តលែងប្តី ដោយមិនបោះបង់កូនចោលពេលគ្នាពិការ ហើយទីបំផុតកូននោះក៏...

Loading...
ពិតជាមិនគួរអោយជឿថា ​ម្ដាយ​ដ៏​ស្មោះស្ម័គ្រ​ម្នាក់​មកពី​ប្រទេស​ចិនមួយនេះ បាន​ជួយ​កូនដែល​ពិការ​របស់គាត់​យកឈ្នះ​ទៅនឹង​បញ្ហា​ប្រឈម​ក្នុង​ជីវិត រហូតដល់​សម្រេច​គោលដៅ​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ Harvard ​។​

​​កូន​របស់​លោកស្រី Zou Hongyan ឈ្មោះ Ding Ding ស្ទើរតែ​ថប់ដង្ហើម​ និង​ជិតស្លាប់​ដោយសារ​ផលវិបាក​សម្រាលកូន​ក្នុង​ឆ្នាំ ១៩៨៨​។


បើយោងតាម​វេ​ប​សាយ Xinhua បានឱ្យដឹងថា​វេជ្ជបណ្ឌិត​ក្នុង​មន្ទីរពេទ្យ​នៅ​ខេត្ត Hubei បានស្នើ​លោកស្រី Zou ថា បោះបង់​កូន​នាង​ចោល​ទៅ ហើយ​ការជួយ​សង្គ្រោះ Ding នឹងមិន​មានតម្លៃ​ទេ ខណៈដែល​គាត់​នឹង​ធំ​ឡើង​ជាមួយនឹង​ខួរក្បាល​ខ្សោយ ឬ​ពិការ​មួយជីវិត​។​


​ហើយសូម្បីតែ​ប្ដី​របស់​លោកស្រី Zou ក៏​ទទួលយក​ដំបូន្មាន​គ្រូពេទ្យ​ដែរ និង​ប្រាប់​ទៅ​លោកស្រី​ថា Ding នឹង​ក្លាយជា​បន្ទុក​ធំ​ក្នុង​គ្រួសារ​បើសិនជានៅចិញ្ចឹមកូននេះទៀត។ យ៉ាងណាមិញ ការ​រឹងទទឹង​ជួយ​ក្មេងប្រុស​នោះ បណ្ដាលឱ្យ​ប្ដី​ប្រពន្ធ​ទាំងពីរ​លែងលះគ្នា​។​

​ ​Zou បាន​បង្ខំ​ធ្វើការ​ចម្រុះ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​បង់ប្រាក់​សម្រាប់​ការព្យាបាល​កូន​។ លោកស្រី​បានធ្វើការ​ពេញ​ម៉ោង​នៅ​សាកលវិទ្យាល័យ​មួយ​នៅ Wuhan និង​បានធ្វើការ​ក្រៅ​ម៉ោង​ជា​អ្នក​បង្ហាត់​ខាង​ធ្វើ​ពិធីករ​ពិធី​ការិនី​ម្នាក់ និង​ធ្វើជា​អ្នកលក់​ធានារ៉ាប់រង​ម្នាក់​ផងដែរ​។​


​ការតស៊ូ​របស់លោក​ស្រី​ពិតជាអាចធ្វើអោយកូន​របស់គាត់​បាន​យក​ឈ្នះ​ពិការភាព​មែន​។ ចាប់តាំងពី​ពេលនោះ​មក Ding នៅមាន​បញ្ហា​កម្រើក​ដៃ ដែល​ពិបាក​ឱ្យ​គាត់​កាន់​ប៊ិច​សរសេរ តែទោះជាយ៉ាងណាម្តាយម្នាក់នេះបានបង្ហាត់កូនរហូតដល់ចេះកាន់ប៊ិចនោះ។​


​ ​Zou និយាយថា "​ខ្ញុំ​មិន​ចង់ឱ្យ​គាត់​មាន​អារម្មណ៍​អៀនខ្មាស់​ដោយ​បញ្ហា​សារពាង្គកាយ​នោះទេ ដោយសារ​គាត់​មាន​សមត្ថភាព​ទាប​ជាង​ក្មេង​ដទៃ​ក្នុង​តំបន់​នេះ​។ ខ្ញុំ​ត្រូវតែ​តឹងរ៉ឹង​ចំពោះ​គាត់​ដើម្បី​គាត់​ឆាប់​ជំនះបាន​កិច្ច​ការដែល​គាត់​ពិបាកធ្វើ​"​។​

ឥឡូវ Ding អាយុ ២៩ ឆ្នាំ គឺ​ដោយសារតែ​ក្ដី​ស្រឡាញ់​របស់​អ្នក​ម្ដាយ និង​ភក្ដីភាព ដែល​ជួយ​អោយគាត់​បានជោគជ័យ​លើ​ពិការភាព​នេះបាន។ ការណែនាំ​របស់​អ្នក​ម្ដាយ​បានធ្វើឱ្យ​គាត់​ប្រឡងប្រជែង​ឈ្នះ​មនុស្ស​ជាច្រើន​ក្នុងការ​សិក្សា​ថែមទៀតផង។​


ក្នុង​ឆ្នាំ ២០១១ Ding បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ខាង​វិទ្យាសាស្ត្រ​បរិស្ថាន ​និង​វិស្វកម្ម​នៅ​សាកលវិទ្យាល័យ Peking University ហើយគាត់ក៏បន្តរហូតបានបញ្ចប់​ថ្នាក់អនុបណ្ឌិត​ច្បាប់​នៅ​សាកលវិទ្យាល័យ International Law School​។


គាត់​បានធ្វើការ​ពីរ​ឆ្នាំ​ដើម្បី​ជួយ​ជីវភាព​ម្ដាយ​របស់គាត់ ប៉ុន្ដែ​ម្ដាយ​របស់គាត់​បាន​ទទូច​ឱ្យទៅ​រៀន​នៅ​សាកលវិទ្យាល័យ Hardvard ដោយសារការគោរពម្តាយគាត់ក៏យល់ព្រម​ចាក​ចេញទៅ​រៀន​នៅ​សាកលវិទ្យាល័យ​នោះទៅ៕

ប្រភព៖ http://nextshark.com