Loading...

ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​​និងបង់​រំលស់ផ្ទះល្វែង​ ​រង​ការ​ចោទ​ថា ឆបោក​រាប់​ម៉ឺន​ដុល្លារ តើនេះជាការពិតរឺទេ?

Loading...
នៅថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ២០១៧នេះ​ មានប្រជាពលរដ្ឋ​មក​ពី​គ្រប់​ខេត្ត​ក្រុង​រាប់រយ​នាក់ បាន​នាំ​គ្នា​ប្រមូលផ្ដុំ​នៅ​ចំណុច​ផ្ទះ​លេខ​៣៧ ផ្លូវ​៣០៦ ម្ដុំ​ផ្សា​របឹង​កេងកង ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន ជេ​ម ខេ​ម អ៊ិ​ន​វេស​មេន ដែល​គេ​ស្គាល់​​ថា​ជា​របស់​លោក​ឧត្តមសេនីយ៍​ផ្កាយ​២ ប៊ុ​ន ចាន​គ្រឹ​ស្នា ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់ពាក់ព័ន្ធ​ករណី​ឆបោក​ពួក​គាត់​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។


ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផ្ដើម​ការ​តវ៉ា​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួលខុសត្រូវ​ផ្ដល់​សំណង​ចំពោះ​ការ​ខូចខាត​នេះ ព្រោះ​ក្រុមហ៊ុន​សន្យា​សាងសង់​ផ្ទះ​បង់​រំលស់ នៅ​ក្នុង​បុរី​ភូមិ​ខ្ញុំ ស្ថិត​ក្នុងភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ប៉ុន្តែ​ក្រុមហ៊ុន​មិន​ធ្វើ​តាម​ការ​សន្យា ដែល​ធ្វើ​ឲ្យ​អ្នកខ្លះ​ចាំ​បាត់​ៗ ខាតបង់​ប្រាក់​អស់​រាប់​ពាន់​ម៉ឺន​ដុល្លារ ។


បើ​តាម​ឯកសារ​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​​បង្ហាញអោយដឹង​ថា ក្រុមហ៊ុន​មួយ​នេះ ក្រៅពី​សន្យា​សាងសង់​ផ្ទះ​បង់​រំ​លោះ ក៏​បាន​ពុះ​ដី​លក់​ជា​ឡូ​តិ៍​ៗ ដែល​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រង​ការ​ឆបោក​ផង​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី អ្នក​សារព័ត៌មាន​អង្រុត នៅ​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ដែល​រង​ការ​ចោទប្រកាន់​នោះ​នៅឡើយ​ទេ ៕