Loading...

គ្រាន់តែ ថ្ងៃកំណើត ក៏អាចទាយថាអ្នកជាប្រភេទមនុស្សបែបណាបានដែរ

Loading...
ការទស្សន៍ទាយដោយប្រើលេខគឺជាវិធីសាស្ត្របុរាណមួយបែប ដែលមនុស្សមួយចំនួននៅមានជំនឿថា វាអាចមានអត្ថន័យជាច្រើននៅពីក្រោយ នៃមនុស្សម្នាក់ៗ។ ហេតុនេះចង់ដឹងថា “ថ្ងៃកំណើត” អាចបង្ហាញថាអ្នកជាមនុស្សបែបណាខ្លះ សូមប្រិយមិត្តតាមដានការបកស្រាយខាងក្រោម ដែលប្រែសម្រួលចេញពីប្រភពបរទេស៖


១. អ្នកដែលកើតនៅថ្ងៃទី ១ ទី ១១ ទី ២១ និងទី ៣១

• អ្នកជាមនុស្សមានភាពជាអ្នកដឹកនាំគេ តាំងពីកំណើតមកម្ល៉េះ
• អ្នកជាមនុស្ស ដែលរាប់អានអ្នកជុំវិញបានយ៉ាងងាយ និងរហ័សបំផុត
• អ្នកជាមនុស្សដែលតែងតែជួយអ្នកគ្រប់គ្នា ដោយមិនគិតច្រើន ឬចង់បានអ្វីមកវិញនោះទេ

២. អ្នកដែលកើតនៅថ្ងៃទី ២ ទី ៦ ទី ១៥ និងទី ៣០

• អ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ជាងគេបំផុត ក្នុងចំណោមមនុស្សទាំងឡាយ
• អ្នកជាមនុស្សដែលធ្វើឲ្យពិភពលោក ពោរពេញទៅដោយសិល្បៈ និងវប្បធម៌ដ៏រស់រវើក
• អ្នកក៏ជាមនុស្សដែលយកចិត្តទុកដាក់ខ្ពស់ មិនថារឿងធំ ឬរឿងតូចនោះទេ គឺគិតនិងពិនិត្យបានយ៉ាងសព្វគ្រប់ជ្រុងជ្រោយទាំងអស់


៣. អ្នកដែលកើតនៅថ្ងៃទី ៣ ទី ៨ ទី ១៧ ទី ២៣ និងទី ២៧

• អ្នកជាមនុស្សដែលប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងពូកែបំផុត ខាងដោះស្រាយនូវរាល់បញ្ហាទាំងអស់
• អ្នកតែងតែដោះស្រាយបញ្ហា ដោយប្រើភាពត្រឹមត្រូវ និងហេតុផលសមគួរបំផុតា
• អ្នកជាមនុស្សដែលបែងចែក សខ្មៅ ខុសត្រូវ បានយ៉ាងច្បាស់លាស់

៤. អ្នកដែលកើតនៅថ្ងៃទី ៤ ទី ៧ ទី ១៦ និងទី ២៩

• អ្នកជាមនុស្សដែលចូលចិត្តការផ្សងព្រេងបំផុត ក្នុងចំណោមមនុស្សទាំងអស់
• អ្នកចូលចិត្តសាកល្បង និងរុករកអ្វីដែលថ្មី មិនថាជាសកម្មភាពថ្មី ទីកន្លែងថ្មី ឬមនុស្សថ្មីៗនោះទេ
• ជាពិសេស អ្នកជាមនុស្សដែលមិនស្ថិតក្រោមបទបញ្ញត្តិ ឬការបង្គាប់បញ្ជាឡើយ


៥. អ្នកដែលកើតនៅថ្ងៃទី ៥ ទី ១២ ទី ១៨ និងទី ២៥

• អ្នកជាមនុស្សដែលខ្វល់ខ្វាយ និងយកចិត្តទុកដាក់លើក្រុមគ្រួសារជាធំ
• អ្នកតែងតែ ខ្វល់ខ្វាយនឹងមនុស្សជាទីស្រលាញ់ មិនថាមានរឿងអ្វីកើតឡើងនោះទេ អ្នកតែងតែនៅក្បែរពួកគេជានិច្ច
• មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏យកចិត្តទុកដាក់លើមិត្តភក្តិខ្លាំង ពីព្រោះអ្នកចាត់ទុកពួកគេជាមនុស្សសំខាន់បំផុត បន្ទាប់ពីគ្រួសារផងដែរ

៦. អ្នកដែលកើតនៅថ្ងៃទី ១០ ទី ១៣ ទី ១៩ ទី ២២ និងទី ២៦

• អ្នកជាមនុស្សដែលមានភាពទាក់ទាញខ្លាំង ជាពិសេស ទទួលបានការកោតសរសើរ ពីអ្នកគ្រប់គ្នា សឹងតែគ្រប់ពេល
• អ្នកជាមនុស្សដែលមានរូបសម្ផស្សស្រស់ស្អាតលេចធ្លោ ក្នុងចំណោមមនុស្ស
• មិនតែប៉ុណ្ណោះ អ្នកជាមនុស្សស្អប់បំផុត នរណាដែលមានភាពរញ៉េរញ៉ៃ ខ្វះសណ្តាប់ធ្នាប់ គ្មានអនាម័យ និងអន់ចរិត


៧. អ្នកដែលកើតនៅថ្ងៃទី ៩ ទី ១៤ ទី ២០ ទី ២៤ និងទី ២៨

• អ្នកជាមនុស្សប្រកបទៅដោយគតិបណ្ឌិត ព្រមទាំងពោរពេញដោយភាពច្នៃប្រឌិត ចុះចំណោមគេក្នុងសង្គមខ្លាំង មានមន្តស្នេហ៍ ពូកែយកចិត្តទុកដាក់ និងរួសរាយណាស់
• អ្នកជាមនុស្សដែលប្រកាន់ភាពត្រឹមត្រូវ ស្មោះត្រង់ និងស្រលាញ់មិត្តភាព
• អ្នកតែងចង់ឲ្យមនុស្សគ្រប់គ្នា មានភាពរីករាយ ហើយអ្នកនឹងជួយពួកគេជានិច្ច មិនថាពិបាកប៉ុណ្ណាឡើយ


ប្រភព៖ http://interesting-facts.info