Loading...

​​អ្នក​នាង​ឃ្មិប​បាន​ស្ទុះ​​រត់​ទៅអោបកូន​​ដោយ​ស្រែក​​​​យំ​ពេញ​​តុលាការ​ថា "ខំ​ថែរក្សា​ខ្លួន​ណាកូន" ហើយកូនក៏តបទៅម្តាយវិញថា...

Loading...
តាមសេចក្តីរាយការណ៌ចុងក្រោយបានឱ្យដឹងថា តុលាការ​​សម្រេច​ចេញដីការួច និងខណ​:​ពេល​កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធហត្ថ នាំ​ខ្លួន​​ជនសង្ស័យ​ទាំង​២នាក់​ចេញពី​សាលាដំបូង ទៅ​​កាន់​ពន្ធនាគារ​ព្រៃ.​ស ដើម្បី​​​ឃុំ​ខ្លួន​​ជាបណ្តោះអាសន្ន​នោះ​ ​គេ​បាន​ប្រទះ​​ឃើញ​​អ្នក​នាង​ឃ្មិប បាន​ស្ទុះ​​រត់​ទៅអោបកូនប្រុស​​ ហើយស្រែក​​​ទ្រហោ​យំ​ពេញ​​តុលាការ​​ថា "ខំ​ថែរក្សា​ខ្លួន​ណាកូន"។


ទន្ទឹមនឹង​​ម្តាយស្រែកយំនោះ​​ ក៏បាន​ឮសំឡេង​​​កូន​​ប្រុសបាន​ស្រែក​​​​​តប​​ទៅ​ម្តាយ​ឃ្មិប​​​វិញ​​ថា "​កូន​ខុស​​ហើយ​ម៉ែ" ដែល​ធ្វើ​ឱ្យគ្រប់គ្នា​​នៅ​ជុំវិញ​​មានការរន្ធត់ និង​រំជួលចិត្ត​ជា​ខ្លាំង​។


គួរ​រំលឹកថា ចៅក្រមស៊ើន​​សួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​លាង សំណាត់ នា​​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ​ដដែលនេះ បានសម្រេច​​​​ចេញ​ដីកាឃុំខ្លួន​កូនប្រុស​នាយហុង ដា និង​សង្សារ ដាក់​ពន្ធនាគារ​ព្រៃ.​ស​បណ្តោះអាសន្ន។


ជន​ជាប់សង្ស័យ​​ឈ្មោះ​ ខាសុ​ខេន ឬអឿន សុខា ឬហៅ​និ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ "ឃាតកម្ម​គិត​ទុកជា​មុន" តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។


ដោយឡែក​នារីជាប់ចោទ​ជា​សង្សារ​​ ​ឈ្មោះ​នេ​ត រស្មី​កន្និកា ​ហៅ​ស្រី​កា អាយុ​១៧​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​សមគំនិត ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២៩ និង​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដូច​គ្នា។